បើកវេទិកាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ១១ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព (APFSD)

(VOVWORLD) - វេទិកាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ១១ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព (APFSD ១១) បានបើកកាលពីថ្ងៃទី ២០ ខែកុម្ភៈ នៅមជ្ឈមណ្ឌលសន្និសីទអង្គការសហប្រជាជាតិ (UN) នៅទីក្រុងបាងកក ប្រទេសថៃ។ វេទិកានេះត្រូវបានរៀបចំឡើងដោយគណៈកម្មការសេដ្ឋកិច្ចសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ចាប់ពីថ្ងៃទី ២០-២៣ ខែកុម្ភៈ។ 

APFSD ១១ ក្រោមប្រធានបទ “ពង្រឹងរបៀបវារៈឆ្នាំ ២០៣០ អំពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រក្នុងសម័យពហុវិបត្តិ៖ ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាពនូវដំណោះស្រាយនិរន្តរភាព មានភាពធន់និងច្នៃប្រឌិតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។

បើកវេទិកាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ១១ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព (APFSD) - ảnh 1រូបភាព៖ moit.gov.vn

នៅក្នុងសេចក្តីប្រកាសតាមវីដេអូ លោកស្រី Paula Narvaéz ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) បានព្រមានថា ដោយល្បឿននៃការអនុវត្តនាបច្ចុប្បន្ន តំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងខកខានរហូតដល់ ៩០% នៃគោលអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)ចំនួន១១៨ ដែលអាចវាយតម្លៃបាននៅឆ្នាំ ២០៣០។ ក្នុងក្របខ័ណ្ឌនៃវេទិកានេះ អ្នកចូលរួមបានធ្វើការវាយតម្លៃយ៉ាងស៊ីជម្រៅអំពីវឌ្ឍនភាពក្នុងតំបន់ឆ្ពោះទៅរក SDG ១ (គ្មានភាពក្រីក្រ), ២ (គ្មានភាពអត់ឃ្លាន), ១៣ (សកម្មភាពដើម្បីអាកាសធាតុ), ១៦ (សន្តិភាព យុត្តិធម៌ និងស្ថាប័នដ៏រឹងមាំ) និង ១៧ (សហប្រតិបត្តិការដើម្បីគោលដៅរួម)។ លទ្ធផលនៃសន្និសិទនេះនឹងត្រូវបានបញ្ចូលក្នុងវេទិកានយោបាយកម្រិតខ្ពស់សកលក្នុងខែកក្កដា និងកិច្ចប្រជុំកំពូលនាពេលអនាគតដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញាក្រោយនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ