បញ្ហាប្រឈមសន្តិសុខប្រភពទឹកទន្លេមេគង្គនិងរឿងរ៉ាវនៅវាលសណ្ដទន្លេ Cuu Long
(VOVWORLD) -សិក្ខាសាលាអន្តរជាតិ ដោយប្រធានបទ៖ “ បញ្ហាប្រឈមសន្តិសុខប្រភពទឹកទន្លេមេគង្គនិងរឿងរ៉ាវនៅវាលសណ្ដទន្លេ Cuu Long”បានប្រព្រឹត្តទៅនាថ្ងៃទី២៩ ឧសភា នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម)
បញ្ហាប្រឈមសន្តិសុខប្រភពទឹកទន្លេមេគង្គនិងរឿងរ៉ាវនៅវាលសណ្ដទន្លេ Cuu Long |
(VOV)_សិក្ខាសាលាអន្តរជាតិ ដោយប្រធានបទ៖ “ បញ្ហាប្រឈមសន្តិសុខប្រភពទឹកទន្លេមេគង្គនិងរឿងរ៉ាវនៅវាលសណ្ដទន្លេ Cuu Long”បានប្រព្រឹត្តទៅនាថ្ងៃទី២៩ឧសភា នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម)។ បណ្ដាបញ្ហា ទស្សនះវិស័យថ្មីស្ដីអំពីគ្រោះអាសន្នបរិស្ថានដោយបំរ៉ែបំរួលអាកាសធាតុ និងគំរោងអភិវឌ្ឍន៍តំបន់ខាងលើទន្លេមេគង្គបណ្ដាលឡើង ត្រូវបានអ្នកវិទ្យាសាស្ត្រយកមកអធិប្បាយនិងពិភាក្សា។ លោក Nguyen Viet Dung នាយករងមជ្ឈមណ្ឌលមនុស្ស និងធម្មជាតិ បានអោយដឹងថា៖
“ មនុស្សគ្រប់រូបដែលរស់នៅក្នុងតំបន់ទាំងនេះ ត្រូវចែករំលែកការយកចិត្តទុកដាក់ មានជោគវាសនារួម។ក្នុងនោះមានការប្រើប្រាស់ប្រភពទឹកទន្លេមេគង្គយ៉ាងដូចម្តេច? ប្រើយ៉ាងម៉េចដើម្បីធានាសន្តិសុខអំពីបរិស្ថាន និងសង្គម?បញ្ហាទាំងនេះមិនគ្រាន់តែចំពោះជំនាន់នាបច្ចុប្បន្នទេ ថែមទាំងចំពោះជំនាន់អនាគតទៀតផង៕”