បណ្ដាផ្នែកនាំចេញវៀតណាមមានលទ្ធផលវិជ្ជមាន
(VOVWORLD) -ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានអោយដឹងថា៖តំលៃនាំចេញជលផលនាខែឧសភាឆ្នាំ២០១៧ ទទួលបាន៦១៨លានដុល្លារអាមេរិក ជំរុញបរិមាណជលផលក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៧ ទទួលបាន២,៨ពាន់លានដុល្លារអាមេរិក កើន ១០,៤% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៦។
បណ្ដាផ្នែកនាំចេញវៀតណាមមានលទ្ធផលវិជ្ជមាន |
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានអោយដឹងថា៖តំលៃនាំចេញជលផលនាខែឧសភាឆ្នាំ២០១៧ ទទួលបាន៦១៨លានដុល្លារអាមេរិក ជំរុញបរិមាណជលផលក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៧ ទទួលបាន២,៨ពាន់លានដុល្លារអាមេរិក កើន១០,៤% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៦។
តាមសម្ព័ន្ធសមាគមស្វាយច័ន្ទីវៀតណាម (Vinacas) ថា៖ក្នុងសភាពការណ៍ដែលមានឧបសគ្គជាច្រើនអំពីវត្ថុធាតុដើម ក្នុងប្រទេសនោះ ឆ្នាំ ២០១៧ផ្នែកស្វាយច័ន្ទីវៀតណាម ខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទទួលអោយបាន ៣,៣ពាន់លានដុល្លារអាមេរិក។ឆ្នាំ ២០១៧ ជាឆ្នាំទី១១ជាបន្តបន្ទាប់ដែលផ្នែកស្វាយច័ន្ទីវៀតណាមដណ្ដើមចំណាត់ថ្នាក់ទីមួយ និងរក្សាចំណែកទីផ្សារជាង៥០% តំលៃពាណិជ្ជកម្មគ្រាប់ស្វាយច័ន្ទីលើទូទាំងពិភពលោក៕