បណ្តាប្រទេសលោកខាងលិចដាក់សំណើដាក់ទណ្ឌកម្មស៊ីរី

បណ្តាប្រទេសលោកខាងលិចដាក់សំណើដាក់ទណ្ឌកម្មស៊ីរី - ảnh 1
ផ្សែងភ្លើងបណ្តាលពីជំលោះនៅស៊ីរី (រូបថតៈ Internet)

(VOVworld)-បណ្តាប្រទេសលោកខាងលិចទើបនឹងដាក់ជូនក្រុមប្រឹក្សាសន្តិ​សុខ
អ.ស.ប ពង្រាងសេចក្តីសម្រេចចិត្ត១ សំណូមពរដាក់ទណ្ឌកម្មលើស៊ីរីដោយសារ
ជំលោះកាន់តែធ្ងន់ធ្ងរឡើងនៅប្រទេសមជ្ឈឹមបូព៌ានេះ។ បណ្តាបេសកជនឲ្យដឹង
ថា ពង្រាងសេចក្តីសម្រេចចិត្ត នេះ បានបង្កើតមូលដ្ឋានសម្រាប់ការពិភាក្សាថ្មីនៅ
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប អំពីបញ្ហាស៊ីរីក្នុងប៉ន្មានថ្ងៃខាងមុខ។ក៏តាមពង្រាង សេចក្តីសម្រេចចិត្តថ្មីនេះ​បណ្តាប្រទេសលោកខាងលិចកំណត់ឲ្យរដ្ឋអំណាចរបស់
ប្រធានាធិបតី Bashar al- Assad រយៈពេល១០ថ្ងៃដើម្បីបញ្ឈប់ការប្រើប្រាស់បណ្តា
អាវុធធុនធ្ងន់ បើមិនដូច្នេះ នឹងត្រូវប្រឈមមុខជាមួយបណ្តាវិធានការដាក់ទណ្ឌកម្ម
ការទូតនិងសេដ្ឋកិច្ច៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ