បន្តអនុវត្តគោលនយោបាយជួយឧបត្ថម្ភជនរួមជាតិជាជនជាតិភាគតិច
(VOV) /  
|
វេជបណ្ឌិតបិនិត្យព្យាបាលជំងឺសំរាប់ជនរួមជាតិ(រូបថត: Internet) |
VOV-ព្រឹកថ្ងៃទី១៨ធ្នូនៅទីក្រុងហាណូយ ក្រុមប្រឹក្សាជនជាតិរបស់
រដ្ឋសភាវៀតណាមបានរៀបចំពិធីរាយការណ៍អំពីការអនុវត្តគោល
នយោបាយជួយឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមចំពោះបណ្តជនជាតិ
ភាគតិចស្ថានភាជាក់ស្តែងនិងដំណោះស្រាយសំរាប់ដំណាក់កាល២០១៣-
២០២០។សមាជិកាការិយាល័យ Tong Thi Phong អនុប្រធានរដ្ឋសភា
វៀតណាមដំណាង គណះកម្មាធិការរបស់រដ្ឋាភិបាលរួមជាមួយថ្នាក់ដឹក
នាំនៃបណ្តាក្រសួងផ្នែកទាក់ទិនបានចូលរួមពិធីនេះ។តាមរបាយការណ៍
របស់រដ្ឋាភិបាលថា៖ក្នុងរយះច្រើនឆ្នាំកន្លងមក គោលនយោបាយនិងកម្មវិធី
ជាច្រើនត្រូវបានលាតត្រដាងអនុវត្តសំដៅឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
នៅដំបន់ ជនជាតិភាគតិច។អាស្រ័យហេតុនេះជីវភាពរស់នៅខាងសម្ភារះ
និងស្មារតីរបស់ជនរួមជាតិត្រូវបានកែលំអរួមចំណែកជំរុញការងារកាត់បន្ថយ
ភាពក្រីក្រ ពង្រឹងនិងពង្រីកជំនឿជាក់របស់ជនរួមជាតិទៅលើការដឹកនាំរបស់
បក្សនិងរដ្ឋវៀតណាម។ទាក់ទិនដល់បញ្ហាសុខាភិបាលនិងគុណភាពចំនួន
ប្រជាជនរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោកស្រិNguyenThi Kim Tien
អះអាងថា៖ពីឥឡូវដល់ឆ្នាំ២០២០ក្រសួងនឹងកសាងអនុវត្តគំរោងការណ៍លើក
កំពស់គុណភាពចំនួនប្រជាជននិងសុខាភិបាលរបស់ជនរួមជាតិនៃជនជាតិភាគ
តិច។លោកស្រីNguyenThi Kim Tienមានប្រសាសន៍ថា៖“ យើងខ្ញុំកំពុងកសាង
កម្មវិធីសុខាភាបាល នៅជនបទផ្សាភ្ជាប់ជាមួយកម្មវិធី គោលដៅជនបទថ្មី។ចំនួនគិលានុដ្ឋានឃុំនឹងបានកើនឡើង។ទី២គឺ យើងខ្ញុំគូបផ្សំជាមួយកងទ័ព
ការពារព្រដែនដើម្បីពិនិត្យព្យាលជំងឺសំរាប់ជនរួមជាតិ“៕
-VOV