ប្រទេសនានាកែសម្រួលគោលនយោបាយក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លង COVID-19
(VOVWORLD) - ថ្ងៃទី ៤ ខែមេសា រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសសម្រេចចិត្តអនុញ្ញាតឱ្យពលករបរទេសបន្តការស្នាក់នៅក្នុងប្រទេសខ្លួន ក្នុងអំឡុងពេលរីករាលដាលជំងឺរាតត្បាត COVID-19។
តាមនោះ ពលករបរទេសដែលធ្វើការផងនឹងសម្រាកវិស្សមកាលផង ក៏ដូចជា ធ្វើការតាមកាលកំណត់ នឹងត្រូវបានពន្យារពេលស្នាក់នៅយ៉ាងហោចណាស់ ១ ឆ្នាំថែមទៀត ប្រសិនបើគេកំពុងធ្វើការក្នុងវិស័យកសិកម្មឬថែទាំសុខភាព ជាមនុស្សចាស់ឬមានបំណងស្នាក់នៅដើម្បី ជួយប្រទេសអូស្រ្តាលីទប់ទល់នឹងជំងឺរាតត្បាតសកល COVID-19 ផងដែរ។
ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី ៤ ខែមេសា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជម្រាបដល់ស្ថាប័ននិងក្រុមបេសកម្មការទូតទាំងអស់របស់វៀតណាមមានមូលដ្ឋាននៅកម្ពុជា ស្តីពីការបន្តព្យារពេលទិដ្ឋាការទេសចរណ៍ដោយស្វ័យប្រវត្តិ សម្រាប់ពលរដ្ឋបរទេសទាំងអស់ចូលមកប្រទេសកម្ពុជាក្រោយពីថ្ងៃទី១ខែមករាឆ្នាំ ២០២០ ដែលមិនអាចវិលត្រឡប់មកស្រុកវិញដោយសារតែគ្មានជើងហោះហើរណាមួយដែលបណ្តាលមកពីការផ្ទុះជំងឺឆ្លង COVID-19។
ទន្ទឹមនឹងនេះ នាថ្ងៃដដែលអាជ្ញាធរទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី បានសំរេចចិត្តពន្យាពេលបិទកន្លែងទេសចរណ៍រហូតដល់ថ្ងៃទី ១៩ ខែមេសា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងបន្ទាប់ពីអភិបាលក្រុងហ្សាការតាបានសម្រេចចិត្តពន្យាពេលដាក់ទីក្រុងក្នុងគ្រាអាសន្នចាប់តាំងពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៩ ខែមេសាផងដែរ៕