ប្រធានាធិបតីអាមេរិក លោក Donal Trump រក្សាប្រៀបខ្លាំងរបស់ខ្លួនក្នុងការបោះឆ្នោតជាថ្មីម្តងទៀត
(VOVWORLD) - មូលនិធិយុទ្ធនាឃោសនារកសម្លេងគាំទ្រក្នុងការបោះ ឆ្នោតរបស់លោក Trump នៅតែទទួលបានទឹកប្រាក់ជាង ៦៣ លានដុល្លារអាមេរិក ទោះបីជាសេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះដោយជំងឺ Covid-19។
សូម្បីតែនៅពេលដែលសេដ្ឋកិច្ចអាមេរិកនៅខែមីនាបានធ្លាក់ចុះដោយ សាររង ផលប៉ះពាល់នៃជម្ងឺរាតត្បាត COVID-19 ក៏ដោយ ប៉ុន្តែមូលនិធិយុទ្ធនាឃោសនារកសម្លេងគាំទ្រក្នុងការបោះ ឆ្នោតរបស់លោក Trump នៅតែទទួលបានទឹកប្រាក់ជាង ៦៣ លានដុល្លារអាមេរិក។
តួរលេខនេះខ្ពស់បំផុតទី ២ ដែលមិនធ្លាប់មានកាលពីមុនមក សម្រាប់យុទ្ធនាការបោះឆ្នោតជាថ្មីម្តងទៀតរបស់លោក Trump។ គិតមកដល់ពេលនេះ ម្ចាស់សេតវិមានរូបនេះបានរៃអង្គាសទឹកប្រាក់បានជាង ៦៧៧ លានដុល្លារអាមេរិកផងដែរ។ បេក្ខជនគណៈបក្សប្រជាធិបតេយ្យនានា មិនទាន់បានប្រកាសស្តីពីចំនួនទឹកប្រាក់ដែលប្រមូលបាននៅក្នុងខែមីនានោះទេ ប៉ុន្តែគិតត្រឹមដំណាច់ខែកុម្ភៈ យុទ្ធនាការឃោសនារកសម្លេងគាំទ្រក្នុងការបោះឆ្នោតរបស់អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden និងគណៈកម្មាធិការជាតិនៃគណបក្សប្រជាធិបតេយ្យថ្មី ទើបទទួលបានត្រឹមតែ ២០ លានដុល្លារ ប៉ុណ្ណោះ៕