ប្រធានរដ្ឋមកបំពេញការងារនៅប៉ុស៌្តការពារព្រំដែន Ta Vat ស្រុក Loc Ninh
(VOV) /  
|
ប្រធានរដ្ឋមកបំពេញការងារនៅប៉ុស៌្តការពារព្រំដែន Ta Vat ស្រុក Loc Ninh ខេត្ត Binh Phuoc។ |
VOV-នាព្រឹកថ្ងៃទី២៨តុលាប្រធានរដ្ឋវៀតណាម Truong Tan Sang បានអញ្ជើញមកធ្វើការនៅប៉ុស៌្តការពារព្រំដែន Ta Vat ស្រុក Loc Ninh ខេត្ត Binh Phuoc។ នៅទី
នេះ វរៈសេនីយ៍ឯក Nguyen Hai Luu នៅប៉ុស៌្តការពារព្រំដែន Ta Vat បានរាយការណ៍ជាមួយប្រធានរដ្ឋអំពីសកម្មភាពមួយចំនួនរបស់ប៉ុស៌្ត។ ជាមួយភារកិច្ចការពារខ្សែ
ព្រំដែនតាមបណ្តោយទន្លេចាមនិងគ្រប់គ្រងឃុំព្រំដែនមួយ Loc Thinh ក្នុងប៉ុន្មាន
ឆ្នាំកន្លងមកប៉ុស៌្តការពារព្រំដែន Ta Vat បានអនុវត្តដំណោះស្រាយព្រមៗគ្នាសហការ
ជាមួយរដ្ឋអំណាចឃុំ Loc Thinh និងស្រុកមេមត់របស់កម្ពុជារក្សារឹងមាំសន្តិសុខ
សណ្ដាប់ធ្នាប់ដំបន់ព្រំដែនចលនាឃោសនាសំរាប់មហាជនប្រជាជនគោរពតាម
គោលមាគ៌ារបស់បក្សច្បាប់របស់រដ្ឋនិងកិច្ចព្រមព្រៀងអំពីបទបញ្ញាត្តិព្រំដែន។
ថ្លែងមតិនៅពិធីធ្វើការប្រធានរដ្ឋ Truong Tan Sang បានយកចិត្តទុកដាក់ថា ជា
អង្គភាពបោះទ័ពនៅទីតាំងយុទ្ធសាស្ត្រ ជាកន្លែងមានជនរួមជាតិភាគតិចជាច្រើន
រស់នៅ កម្មាភិបាលយុទ្ធជនប៉ុស៌្តការពារព្រំដែន Ta Vat និយាយដោយឡែកនិង
កំលាំងកងទ័ពការពារព្រំដែននិយាយរួមត្រូវធ្វើល្អថែមទៀតការងារចលនា
ប្រជាជនតាមរយៈនោះកសាងខ្សែព្រំដែន Loc Ninh ជាខ្សែព្រំដែនសន្តិភាព
មិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍៕
-VOV