ប្រធានរដ្ឋសភាប៊ុលហ្គារីជួបសំណេះសំណាលជាមួយជនវៀតណាមដែលធ្លាប់បានសិក្សានិងធ្វើការនៅប៊ុលហ្គារី; ធ្វើទស្សនកិច្ចនៅខេត្ត Quang Ninh

(VOVWORLD) - កាលពីយប់ថ្ងៃទី ៧ មករា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សន កិច្ចជាផ្លូវការនៅវៀតណាម (ថ្ងៃទី ៥-៩ មករា) ប្រធានរដ្ឋសភាប៊ុលហ្គារី លោក Rossen Dimitrov Jeliazkov បានជួបសំណេះសំណាលជាមួយតំណាងជនវៀតណាម ដែល ធ្លាប់បានសិក្សា និង ធ្វើការនៅប៊ុលហ្គារី។

ប្រធានរដ្ឋសភាប៊ុលហ្គារីជួបសំណេះសំណាលជាមួយជនវៀតណាមដែលធ្លាប់បានសិក្សានិងធ្វើការនៅប៊ុលហ្គារី; ធ្វើទស្សនកិច្ចនៅខេត្ត Quang Ninh - ảnh 1ប្រធានរដ្ឋសភាប៊ុលហ្គារី លោក Rossen Jeliazkov ប្រគល់ប័ណ្ណសរសើរដល់បុគ្គលដែលមានស្នាដៃឆ្នើមក្នុងវិស័យការទូតរវាងប្រជាជននិងប្រជាជន រួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ។ (រូបថត៖ TTXVN)
ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Rossen Dimitrov Jeliazkov បាន សង្កត់ធ្ងន់ថា ប៊ុលហ្គារី ក្នុងនាមជាសមាជិកនៃសហភាពអឺរ៉ុប (EU) និងវៀតណាម ដែលជាសមាជិកដ៏ស្វាហាប់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មាន សក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ... ប៊ុលហ្គារីអាចជាច្រកទ្វារសម្រាប់វៀតណាមជ្រៀតចូលទីផ្សារអឺរ៉ុប ហើយផ្ទុយមកវិញ វៀតណាមអាចជាស្ពានសម្រាប់ប៊ុលហ្គារីចូលក្នុងទីផ្សារអាស៊ានផងដែរ។
នៅថ្ងៃដដែល ប្រធានរដ្ឋសភាប៊ុលហ្គារី លោក Rossen Dimitrov Jeliazkov បាន អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Ninh។ ថ្លែងមតិក្នុងជំនួបជាមួយ លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh លោក Nguyen Xuan Ky លោកប្រធាន រដ្ឋសភាប៊ុលហ្គារីបានអះអាងថា នឹងបង្កើតលក្ខខណ្ឌល្អបំផុតដើម្បីតភ្ជាប់មូលដ្ឋាន នានារបស់ប៊ុលហ្គារី ឲ្យសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ហើយរួមគ្នាចែករំលែកបទ ពិសោធន៍ក្នុងការអភិវឌ្ឍវិស័យមួយចំនួនរវាងមូលដ្ឋាននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ