ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយសមភាគីម៉ុងហ្គោលីនិងម៉ូសំប៊ិក

ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយសមភាគីម៉ុងហ្គោលីនិងម៉ូសំប៊ិក - ảnh 1

(VOVworld) - ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលីលោក Zandaakhuu
Enkhbold នៅក្រៅសន្និសីទប្រធានរដ្ឋសភាពិភពលោក ដែលកំពុងប្រព្រឹត្តទៅនៅ
ទីក្រុងញូវយ៉ករបស់អាមេរិក ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung
បានសំដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍នៃ ទំនាក់ទំនងមិត្តភាពសហ
ប្រតិបតិ្តការវៀតណាម-ម៉ុងហ្គោលីក្នុងអំឡុង៦០ឆ្នាំ កន្លងទៅ ហើយអះអាងថា
វៀតណាមជានិច្ចកាលគោរពនិងមានគោលបំណង រួមជាមួយម៉ុងហ្គោលីនាំទំនាក់
ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី ដើម្បីផល ប្រយោជន៍របស់ប្រជាជននៃ
ប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយសមភាគីម៉ុងហ្គោលីនិងម៉ូសំប៊ិក - ảnh 2

ចំណែកនៅជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាម៉ូសំប៊ិកលោកស្រី Veronica
Macamo ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានស្នើរឲ្យភាគីទាំង
ពីរបន្តជួយឧបត្ថម្ភនិងបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិននៃប្រទេសទាំង
ពីរ រក្សាដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យជាន់ខ្ពស់ទ្វេភាគី បង្កើនកិច្ចសហប្រតិ
បតិ្តការនិងសហការយ៉ាងស្អិតរមួតនៅវេទិការអន្តរជាតិនិងតំបន់ក៏ដូចជានៅក្នុង
បញ្ហានានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នាផងដែរ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ