ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់

(VOVWORLD) -នាព្រឹកថ្ងៃទី១៥តុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមមហាសន្និបាត IPU-137នៅទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់លោក  Ali Ardeshir Larijani ។ 
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់ - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់ 

នៅក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានអះអាងថា វៀតណាមជានិច្ចកាល គោរពទំនាក់ទំនងមិត្តភាពជាប្រពៃណី សហប្រតិបត្តិការមានផលប្រយោជន៍រួមជាមួយអ៊ីរ៉ង់។ លោកស្រីបានលើកច្បា់ថា នៅក្នុងកិច្ចប្រជុំលើកទី៩ គណៈកម្មាធិការចម្រុះ រវាងប្រទេសទាំងពីរនាពេលកន្លងទៅ ភាគីទាំងពីរបានឯកភាពលើវិធានការ សហប្រតិបត្តិការជាច្រើនលើគ្រប់វិស័យ សំដៅនាំតម្លៃប្រាក់ពាណិជ្ជកម្មឡើងដល់២ពាន់លានដុល្លារនាពេលខាងមុខ។

        ស្តីពីទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តនៃប្រទេសទាំងពីរ ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា ភាគីទាំងពីរ គប្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជម្រុញកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ និងបង្កើនការឃ្លាំមើលរបស់រដ្ឋសភានៃប្រទេសនីមួយៗ ជាពិសេស ជម្រុញការគាំទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិកាសភាតំបន់និងអន្តរជាតិដែលភាគីទាំងពីរជាប្រទេសហត្ថលេខី៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ