ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោក​ស្រី Kirsten Gillibrand

(VOVWORLD) - នាព្រឹកថ្ងៃទី២៧ ខែមីនា នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់គណបក្សនយោបាយទាំងពីរក្នុងសភាអាមេរិក និងសមាជិកសភាក្នុងគណៈប្រតិភូ ក្នុងការជំរុញទំនាក់ទំនងវៀតណាម-អាមេរិកនាពេលថ្មីៗនេះ; លោកបានសង្កត់ធ្ងន់ថា នេះគឺជាដំណើរទស្សនកិច្ចលើកទី២របស់សមាជិកសភាអាមេរិកមកកាន់វៀតណាមក្នុងឆ្នាំនេះ បន្ទាប់ពីប្រទេសទាំងពីរបានដំឡើងថ្នាក់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដែលបង្ហាញថា ភាគីទាំងពីរបានអនុវត្តយ៉ាងសកម្មនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងសម្រេចបានលទ្ធផលជាក់លាក់និងពិតប្រាកដជាច្រើន។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោក​ស្រី Kirsten Gillibrand - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand។ រូបថត៖ VOV

រីឯខ្លួនវិញ លោកស្រី Kirsten Gillibrand បានសង្កត់ធ្ងន់ថា ការដែលភាគីទាំងពីរបានដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បានបង្ហាញថា វៀតណាមជាដៃគូឈានមុខគេរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វេទិកានិងគ្រប់វិស័យ រួមទាំងវិស័យមានភាពទម្លុះទម្លាយដូចជា៖ នវានុវត្តន៍ បញ្ញាសិប្បនិមិត្ត និងការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការបន្ទះឈីប គ្រឿងអេឡិចត្រូនិក ការផ្លាស់ប្តូរថាមពល ខ្សែសង្វាក់ផ្គត់ផ្គង់ និងការទូតប្រជាជនតាមរយៈការអប់រំ។

ពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់ ប្រធានរដ្ឋសភាវៀតណាម និងព្រឹទ្ធសមាជិកអាមេរិកលោកស្រី Kirsten Gillibrand បានសង្កត់ធ្ងន់លើតម្រូវការពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយទំនួលទទួលខុសត្រូវជាមួយតំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមក្នុងតំបន់ ដោយបន្តបង្ហាញពីការប្តេជ្ញា គាំទ្រមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ