ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះវៀតណាមដែលបានជួយឧបត្ថម្ភបណ្តាប្រទេសអឺរ៉ុបក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19

(VOVWORLD) -  ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់និងអឺរ៉ុបបានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភម៉ាស់សុខាភិបាល របស់វៀតណាម ដល់បណ្តាប្រទេសអឺរ៉ុប ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផ្លូវដង្ហើម COVID-19។  ក្នុងពេលជាមួយគ្នានោះ ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅទីក្រុងហាណូយ ក៏បានថ្លែងអំណរគុណដល់ វៀតណាមចំពោះអំពើល្អនេះផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះវៀតណាមដែលបានជួយឧបត្ថម្ភបណ្តាប្រទេសអឺរ៉ុបក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 - ảnh 1 រូបភាពថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅវៀតណាម

កាសែតរលកអាល្លឺម៉ង់ (DW) បានចុះផ្សាយថា រដ្ឋាភិបាលវៀតណាមបានផ្តល់ជំនួយឧបត្ថម្ភ ជាម៉ាស់សុខាភិបាល រាប់រយរាប់ពាន់សម្រាប់ បណ្តាប្រទេសអឺរ៉ុប ដើម្បីប្រយុទ្ធប្រ ឆាំងនឹងការរីករាលដាលនៃជំងឺ។ យោងតាមអត្ថបទនេះ រដ្ឋាភិបាល វៀតណាមបានផ្តល់ម៉ាស់ការពារមេ រោគចំនួន ៥៥០,០០០ ដល់តំណាងស្ថានទូតនៃប្រទេសអឺរ៉ុបប្រចាំទីក្រុងហាណូយចំនួន ៥ រួមមានអាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញនិងអង់ គ្លេស។ នៅថ្ងៃដដែល ប្រព័ន្ធផ្សព្វ ផ្សាយព័ត៌មានអឺរ៉ុបបានជូនដំណឹងថាក្រៅពីប្រទេសចំនួន ៥ នៅអឺរ៉ុបដែលបានរៀបរាប់ខាងលើនេះ វៀត ណាមក៏បានផ្តល់ជូនម៉ាស និងឧបករណ៍វេជ្ជសាស្រ្ត ដល់ប្រទេសកម្ពុជា ឡាវនិងចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

នៅលើគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអាល្លឺម៉ងដែលមានមូលដ្ឋាននៅវៀតណាមក៏បានចុះផ្សាយនូវព័ត៌ មាននេះ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមដែលបានផ្តល់ឱ្យរដ្ឋាភិបាលអាល្លឺម៉ង់នូវម៉ាស់សុខាភិ បាល ចំនួន ១១០,០០០ សម្រាប់បង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19។ ស្ថានទូតអាល្លឺម៉ង់ក៏បានសម្តែងការចាប់អារម្មណ៍និងការដឹងគុណចំពោះការប្តេជ្ញាចិត្តរបស់ប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាកម្លាំងនៃចំណងមិត្តភាពអាល្លឺម៉ង់ - វៀតណាមនាគ្រាលំបាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ