ពិធីមីទ្ទីងរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ
VOV -  
(VOV) /  
|
ពិធីមីទ្ទីងរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ |
|
|
VOV-នាព្រឹកថ្ងៃទី១៨កក្កដានៅក្រុងហាណូយ បានប្រព្រឹត្តទៅពិធីមីទ្ទីង
រំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូត(ទី៥កញ្ញា) និង លើកទី៣៥ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀត
ណាម-ឡាវ ឡាវ-វៀតណាម(ទី១៨កក្កដា)។ ចូលរួមពិធីមានអគ្គលេខាបក្ស
កុម្មុយនីស្តវៀតណាម Nguyen Phu Trong អតីត Le Kha Phieu អតីតអគ្គលេខា
អគ្គលេខា Nong Duc Manh ប្រធានរដ្ឋ Truong Tan Sang នាយករដ្ឋមន្ត្រី
Nguyen Tan Dung ប្រធានរដ្ឋសភា Nguyen Sinh Hung អតីតប្រធានរដ្ឋសភា
Nguyen Van Anឧបនាយករដ្ឋមន្ត្រី និងអនុប្រធានរដ្ឋឡាវ Buonnhang Vorachith។
ថ្លែងមតិនៅពិធី អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បាន
សង្កត់ធ្ងន់ថា៖ “យើងត្រូវពង្រឹងនិងពង្រីកថែមទៀតទំនាក់ទំនងសាមគ្គីភាព
ពិសេសកិច្ច សហប្រតិបត្តិការមិត្តភាពលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀត
ណាមនិងឡាវ។ យើងសច្ចារក្សានិងការពារទំនាក់ទំនងពិសេសវៀតណាម-
ឡាវដូចជា រក្សាការពារកែវភ្នែករបស់ខ្លួន។ ប្តេជ្ញាចិត្តរួមជាមួយបក្សរដ្ឋនិង
ប្រជាជនឡាវភាតរៈអភិវឌ្ឍន៍ធ្វើឲ្យជ្រាលជ្រៅថែមទៀតនិងជំរុញយ៉ាងខ្លាំងក្លា
ទំនាក់ទំនងនេះឲ្យកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ ចាត់ទុកនេះជាទ្រពសម្ប័ត្តិ
ពិសិទ្ធ មិនអាចកាត់ថ្លៃបានត្រូវបានបន្សល់ទុកឲ្យជំនាន់ក្រោយៗ។”
|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖យើងសច្ចារក្សានិងការពារទំនាក់ទំនងពិសេសវៀតណាម-ឡាវដូចជារក្សាការពារកែវភ្នែករបស់ខ្លួន។ |
រិឯអនុប្រធានរដ្ឋឡាវ Buonnhang Vorachith បានសំដែងការជឿជាក់ថាជា មួយការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ការអនុវត្តគោលដៅប្រជាជន
សម្បូរធូធារ ប្រទេសខ្លាំងមាំមួន សង្គមប្រជាធិបតេយ្យ យុត្តិធម៍អរិយ្យធម៍នឹង
ក្លាយទៅជាការពិតយ៉ាងចាប់រហ័ស។ក្រោយផ្នែកព័ត៌មានយើងខ្ញុំមានអត្ថបទ
សរសេរមានចំណងជើងថា “ចំណងមិត្តភាពវៀតណាម-ឡាវក្នុងដំណាក់កាល
ថ្មី” សូមអញ្ចើញលោកអ្នកនាងតាមដានស្ដាប់៕
VOV
-VOV