មេដឹកនាំស.ប.ប.កូរ៉េ ត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលពីនាវាមុជទឹក
(VOVWORLD) - កាសែត Rodong Sinmun របស់គណបក្សពលករស.ប.ប.កូរ៉េ នៅថ្ងៃទី ២៩ ខែមករាបានរាយការណ៍ថា មេដឹកនាំ Kim Jong-un បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលពីនាវាមុជទឹក និងគម្រោងផលិតនាវាមុជទឹកនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
មេដឹកនាំស.ប.ប.កូរ៉េ លោក Kim Jong-un តាមដានការបាញ់បង្ហោះផ្កាយរណបសើបការណ៍ «Malligyong-១» នៅឯកន្លែងបាញ់បង្ហោះផ្កាយរណប Sohae ក្នុងស្រុក Cholsan ខេត្ត Phyongan ខាងជើង ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣។ រូបថត៖ Yonhap/TTXVN |
យោងតាមកាសែត Rodong Sinmun ស.ប.ប.កូរ៉េកាលពីថ្ងៃទី ២៨ ខែមករា បានបាញ់បង្ហោះមីស៊ីលគ្រូស "Pulhwasal-៣-៣១" ពីនាវាមុជទឹក។ មីស៊ីលនេះវាយប្រហារលើគោលដៅដែលបានកំណត់ទុកជាមុន នៅលើកោះមួយនៅតំបន់សមុទ្រភាគខាងកើតនៃប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ កាសែត Rodong Sinmun មិនបានចុះផ្សាយព័ត៌មានលម្អិតបន្ថែមទៀតទាក់ទងនឹងការបាញ់បង្ហោះនេះទេ៕