មនុស្សឆ្លងជំងឺរាតត្បាត Covid-19 មានចំនួនលើសពី ៨៥០.០០០ នាក់ ហើយជំងឺនេះបានឆ្លងរីករាលដាលនៅប្រទេសនិងដែនដីចំនួន ២០៣

(VOVWORLD) - យោងតាមទិន្នន័យថ្មីៗបំផុតពីមជ្ឈមណ្ឌលប្រព័ន្ធវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃសាកលវិទ្យាល័យ Johns Hopkins (អាមេរិក) កាលពីថ្ងៃនាថ្ងៃទី ១ ខែមេសា បានបង្ហាញថាជម្ងឺ Covid-19 បានរីករាលដាលនៅប្រទេសនិងដែនដីចំនួន ២០៣ ដោយមានអ្នកឆ្លងជាង ៨៥០.០០០ នាក់។ 
មនុស្សឆ្លងជំងឺរាតត្បាត Covid-19 មានចំនួនលើសពី ៨៥០.០០០ នាក់ ហើយជំងឺនេះបានឆ្លងរីករាលដាលនៅប្រទេសនិងដែនដីចំនួន ២០៣ - ảnh 1 បាញ់ថ្នាំសំលាប់មេរោគដើម្បីការពារកុំអោយរីករាលដាលជម្ងឺ COVID-19 នៅប្រទេសអ៊ីតាលីកាលពីថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០  (ប្រភព៖ THX / TTXVN)

ទន្ទឹមនឹងនេះ យោងតាមគេហទំព័រស្ថិតិ worldometers បានឲ្យដឹងថា គិតត្រឹមដំណាច់ថ្ងៃទី ៣១ ខែមីនា ចំនួនករណីឆ្លងជំងឺសរុបទូទាំងពិភពលោកបានឈានដល់ជិត ៨២ ម៉ឺនករណីផងដែរ។

គួរជម្រាបថា ថ្ងៃទី ៣១ ខែមីនា ក៏ជាថ្ងៃដែលប្រទេសជាច្រើនបានកត់ត្រានូវចំនួនអ្នកស្លាប់ដោយជំងឺ Covid-19 ខ្ពស់បំផុតចាប់តាំងពីជំងឺនេះបានផ្ទុះឡើង។ ជាក់ស្តែង ប្រទេសបារាំងបានកត់ត្រាអ្នកស្លាប់ដោយវីរុស SARS-CoV-2 ជិត ៥០០ នាក់ក្នុងរយៈពេល ២៤ ម៉ោង។ ក្រសួងសុខាភិបាលបារាំងបានបញ្ជាក់ថាប្រទេសនេះ កំពុងធ្លាក់ចូលក្នុងវិបត្តិ ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនៃវិស័យ     សុខាភិបាលនោះឡើយ។ រីឯប្រទេសអេស្បាញដែលជាប្រទេសផ្ទុះជំងឺរាតត្បាតCOVID-19 ធំទី ២ នៅអឺរ៉ុបក៏បានប្រកាសថាមានអ្នកស្លាប់ចំនួន ៨៤៩ នាក់ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបដោយជំងឺ Covid-19 នៅប្រទេសនេះឡើងដល់ជិត ៨.២០០ នាក់ផងដែរ។

ចំណែកនៅអង់គ្លេសវិញ នាថ្ងៃទី ៣១ ខែមីនា អ្នកស្លាប់ដោយជំងឺរាតត្បាត Covid-19 មានចំនួនច្រើនជាងទ្វេដងបើប្រៀបធៀបនឹងថ្ងៃមុន នៅពេលដែលអ្នកជំងឺមានចំនួន ៣៨១ នាក់ត្រូវបានស្លាប់ ទោះបីជាមន្ត្រីសុខាភិបាលវាយតម្លៃថាការឆ្លងរីករាលដាលនៃជំងឺនេះកំពុងថុយចុះជាបណ្តើរៗ។

សម្រាប់នៅសហរដ្ឋអាមេរិកវិញ អ្នកស្លាប់ដោយសារវីរុស SARS-CoV-2 បានកើនឡើងដល់ជិត ៣.៤០០ នាក់ ក្នុងថ្ងៃទី ៣១ ខែមីនា ដែលលើសពីចំនួនអ្នកស្លាប់ដែលធ្លាប់បានកត់ត្រានៅប្រទេសចិនកាលពីមុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ