មហាសេដ្ឋីជួរមុខទាំង ១១ នៅលើពិភពលោកចូលរួមសន្និសីទជំរុញ វិនិយោគនៅខេត្ត Binh Dinh
(VOVWORLD) - មហាសេដ្ឋីទាំង ១១ រូបខាងលើ មកពីប្រទេស៖ ថៃ កូរ៉េខាងត្បូង ស៊ុយអែត អ៊ីស្រាអែល សិង្ហបុរី អារ៉ាប៊ីសាអូឌីត (UAE)។
នាថ្ងៃទី ២៥ មិនា មជ្ឈមណ្ឌលជំរុញវិនិយោគខេត្ត Binh Dinh បានឲ្យដឹង ថា មហាសេដ្ឋីជួរមុខទាំង ១១ នៅលើពិភពលោកនឹងចូលរួមសន្និសីទជំរុញ វិនិយោគនៅខេត្ត Binh Dinh ឆ្នាំ ២០២៤ ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៩ មិនា ខាងមុខ។ មហាសេដ្ឋីទាំង ១១ រូបខាងលើ មកពីប្រទេស៖ ថៃ កូរ៉េខាងត្បូង ស៊ុយអែត អ៊ីស្រាអែល សិង្ហបុរី អារ៉ាប៊ីសាអូឌីត (UAE)។
សន្និសីទនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពក្នុងសប្តាហ៍ Amazing Binh Dinh Fest 2024 (ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣១ ខែមីនា)។ សន្និសីទជំរុញវិនិយោគខេត្ត Binh Dinh ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទខេត្ត Binh Dinh នៅទីក្រុង Quy Nhon ដោយមានការចូលរួមពីប្រតិភូជាង ១ ០០០ នាក់ និងសាហគ្រាសប្រមាណ ៥០០ អង្គភាព។
សន្និសីទនេះមានសកម្មភាពដូចជា៖ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ដំណាក់កាល ២០២៤ - ២០២៨ រវាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ជាមួយគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងក្រុមហ៊ុនភាគហ៊ុន Binh Dinh F1; ប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងអនុស្សារណៈយោគយល់គ្នាដល់វិនិយោគិនចំនួន ៦ ជាដើម៕