យថាទស្សន៍ដ៏វិជ្ជមាននៃសេដ្ឋកិច្ចវៀតណាម

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ សារព័ត៌មានអន្តរជាតិមានអត្ថបទមួយចំនួនដែលវាយតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរក្សាកំណើន និងស្ថិរភាពសេដ្ឋកិច្ច។
យោងតាមអត្ថបទទាំងនេះ ទោះបីជាសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំមុនបានប្រឈម មុខនឹងបញ្ហាជាច្រើនក្នុងបរិបទនៃអស្ថិរភាពសេដ្ឋកិច្ចសកល អតិផរណាខ្ពស់ និងការ បាក់ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ ប៉ុន្តែកំណើននៅតែស្ថិតក្នុងកម្រិត ៥,០៥%  ជាមួយនឹងយថាទស្សន៍រយៈពេលមធ្យមដ៏វិជ្ជមាន។
ធនាគារ HSBC បានវាយតម្លៃថា ក្នុងផ្ទាំងគំនូរទូទៅនៃតំបន់ សេដ្ឋកិច្ចវៀតណាម ត្រូវបានចាត់ទុកថា មាន "សុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែង"។ សេដ្ឋកិច្ចវៀតណាមបាន ព្យាយាមជម្នះលើការលំបាក កំណើនបានងើបឡើងវិញ ហើយស្ថានភាពសេដ្ឋកិច្ចបាន ប្រសើរឡើងក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣។
ចែករំលែកមតិដូចគ្នា គេហទំព័រ Bloomberg បានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាម បានកើនឡើងលឿនជាងការរំពឹងទុកក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ អាស្រ័យ ដោយការនាំចេញ និងការកើនឡើងនៃផលិតកម្ម និងការវិនិយោគ។
ទាក់ទិននឹងយថាទស្សន៍ គេហទំព័រ Digital News Asia បាននិយាយថា វៀត ណាមមានយថាទស្សន៍វិជ្ជមានក្នុងរយៈពេលមធ្យម។ វិធានការគាំទ្រគោលនយោបាយ ថ្មីអាចនាំមកនូវប្រសិទ្ធភាពនៅឆមាសទីពីរនៃឆ្នាំ ២០២៤។
យោងតាមគេហទំព័រ Bloomberg វៀតណាមគឺជាប្រទេសមួយក្នុងចំណោម ប្រទេសចំនួន ៥ ដែលដើរតួនាទីជាកត្តាតភ្ជាប់សេដ្ឋកិច្ចក្នុងពិភពលោកមួយដែល រងការបែងចែក អាស្រ័យដោយមានគោលនយោបាយប្រកបដោយតុល្យភាព ទាក់ ទាញបាននូវវិនិយោគិនបរទេសជាច្រើនក្នុងបរិបទនៃបរិយាកាសពិភពលោកមិនស្ថិតស្ថិរ។
ចែករំលែកការវាយតម្លៃដូចគ្នានេះ លោក Shantanu Chakraborty នាយកប្រចាំ ប្រទេសវៀតណាមនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាត់ទុកថា៖ “វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចដែលបន្តបង្ហាញពីភាពធន់ល្អនៅចំពោះមុខការប្រែប្រួលនៃសេដ្ឋកិច្ចសកល។ ការប្រើប្រាស់ក្នុងស្រុក ប្រាក់ ចំណូលនៃការលក់រាយក្នុងស្រុក គឺជាកម្លាំងចលករសំខាន់មួយ។ នេះជាសញ្ញាវិជ្ជមានខ្លាំងបើធៀបនឹងប្រទេសដែលមានសេដ្ឋកិច្ចបើកចំហខ្ពស់ដូចជាប្រទេសថៃ និងម៉ាឡេស៊ី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ