រដ្ឋដំបូងរបស់អូស្ត្រាលីដែលបន្ធូរវិធានការរក្សាគំលាតសង្គម
(VOVWORLD) - នាថ្ងៃទី ២៦ ខែមេសា អភិបាលរដ្ឋ Queensland លោកស្រី Annastacia Palaszczuk បានប្រកាសថា ចាប់ពីថ្ងៃសៅរ៍សប្តាហ៍ខាងមុខ ប្រជាជននៅរដ្ឋនេះ នឹងត្រូវបានអនុញ្ញាតឱ្យចេញពីផ្ទះ ដើម្បីលក់ដូរទំនិញ បើករថយន្ត ហើយអាចបោះជំរំនៅចម្ងាយរហូតដល់ ៥០ គីឡូម៉ែត្រពីផ្ទះ។
មនុស្សជាច្រើនបានទៅឆ្នេរ Clovelly (រូបថតៈ Edwina Pickles / vov.vn)
|
Queensland គឺជារដ្ឋដំបូងគេនៅអូស្ត្រាលី ដែលបាន បន្ធូរបន្ថយវិធានការរកក្សាគំលាតសង្គម ខណៈដែលថ្នាក់ដឹកនាំរដ្ឋទើបប្រកាសថា នឹងអនុញ្ញាតឱ្យប្រជាជនអនុវត្តន៍សកម្មភាពមួយចំនួន ដែលត្រូវដាក់កំហិតក្រោយរយៈពេល៤ សប្តាហ៍នៃការរក្សាគំលាតសង្គម ។
នាថ្ងៃទី ២៦ ខែមេសា អភិបាលរដ្ឋ Queensland លោកស្រី Annastacia Palaszczuk បានប្រកាសថាចាប់ពីថ្ងៃសៅរ៍សប្តាហ៍ខាងមុខ ប្រជាជននៅរដ្ឋនេះ នឹងត្រូវបានអនុញ្ញាតឱ្យចេញពីផ្ទះ ដើម្បីលក់ដូរទំនិញ បើករថយន្ត ហើយអាចបោះជំរំនៅចម្ងាយរហូតដល់ ៥០ គីឡូម៉ែត្រពីផ្ទះ។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី ២៦ ខែមេសា អូស្ត្រាលីបានរកឃើញករណីឆ្លងជំងឺចំនួន ៦៧១០ នាក់ ដែលក្នុងនោះ ៨១ នាក់ត្រូវបានស្លាប់៕