រដ្ឋមន្រ្តីការបរទេសចិនសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសជាច្រើន

(VOVWORLD) - នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នោះ  លោក Wang Yi បានចាត់ទុកថា មិនថាប្រទេសណាដែលមានការទទួលខុសត្រូវ នឹងបដិសេធន៍យ៉ាងប្ដូរផ្ដាច់ចំពោះការដាក់ឈ្មោះឲ្យវីរុសនេះ ដែលមិនសមហេតុផល" ។

នាថ្ងៃទី ១៨ ខែមិនា សមាជិកក្រុមប្រឹក្សារដ្ឋរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី ហូឡង់ សិង្ហបុរី និងរដ្ឋមន្រ្តីសម្របសម្រួលនាវាចរណ៍ និងវិនិយោគឥណ្ឌូណេស៊ី ដើម្បីពិភាក្សាអំពីបញ្ហាបង្ការ ទប់ស្កាត់ជំងឺនៅលើពិភពលោក ដែលក្នុងនោះមានការហៅឈ្មោះថា វីរុសដែលបណ្តាលឱ្យមានជំងឺឆ្លង Covid-19 ។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នោះ  លោក Wang Yi បានចាត់ទុកថា មិនថាប្រទេសណាដែលមានការទទួលខុសត្រូវ នឹងបដិសេធន៍យ៉ាងប្ដូរផ្ដាច់ចំពោះការដាក់ឈ្មោះឲ្យវីរុសនេះ ដែលមិនសមហេតុផល" ។

ទស្សនៈដដែលនេះក៏ត្រូវបានលោក Wang Yi លើកឡើង ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីសម្របសម្រួលនាវាចរណ៍និងវិនិយោគឥណ្ឌូណេស៊ីលោក Luhut Binsar Pandjaitan រដ្ឋមន្រ្តីការបរទេសហូឡង់លោក Stef Blok និងរដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan ផងដែរ។

ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីឥណ្ឌូនេស៊ីលោក Wang Yi បានសម្ដែងថា នេះជាការងារ“ អយុត្តិធម៌” ដែលមិនមានផលប្រយោជន៍ដល់សហគមន៍អន្តរជាតិក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ប្រកបដោយប្រសិទ្ធភាព ព្រមទាំងមិនមានផលប្រយោជន៍សម្រាប់ បណ្តាប្រទេសក្នុងការផ្តោតលើការទប់ស្កាត់ជំងឺឆ្លងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ