រដ្ឋសភាពិភាក្សាអំពីពង្រាងក្រមច្បាប់ការងារនិងពង្រាងច្បាប់ធានារ៉ាប់រង់ប្រាក់បញ្ញើរ

(VOVworld)-បន្តរបៀបវារៈនៃកិច្ចប្រជុំទី៣ រដ្ឋសភានីតិកាលទី១៣ នាព្រឹកថ្ងៃទី២៣
ឧសភា បណ្តាសមាជិកសភាបានពិភាក្សាអំពីពង្រាងច្បាប់ការងារ (វិសោធនកម្ម)។ រាល់ខ្លឹមសារត្រូវបានពិភាក្សា រួមមានក្រប់ខ័ណ្ឌកែប្រែ មុខសញ្ញាអនុវត្តសិទ្ធិចូល និវត្តន៌របស់ពលករជាដើម។នេះជាបណ្តាបញ្ហាគួរឲ្យយកចិត្តទុកដាក់របស់សមា
ជិកសភាជាច្រើន ដោយសារមានការជះឥទ្ធិពល ដល់ជីវភាព សង្គម។

រដ្ឋសភាពិភាក្សាអំពីពង្រាងក្រមច្បាប់ការងារនិងពង្រាងច្បាប់ធានារ៉ាប់រង់ប្រាក់បញ្ញើរ - ảnh 1
បណ្តាសមាជិកសភាពិភាក្សាអំពីច្បាប់ការងារ
(វិសោធនកម្ម)
(រូបថតៈ giaothongvantai.com.vn)

        ស្តីអំពីប្រាក់បៀវត្ស និងកម្រិតប្រាក់បៀវត្សជាអប្បបរិមា សមាជិកជាច្រើន
បានផ្តល់ យោបល់ថា ត្រូវស្រាវជ្រាវដើម្បីបំពេញបន្ថែមបណ្តាកំណត់ជាក់ស្តែង
ស្តីអំពី ប្រាក់បៀវត្ស ក៏ដូចជារចនាសម្ព័ន្ធរបស់ប្រាក់បៀវត្ស។ លោកស្រី Ngo Thi
Minh សមាជីកាសភាខេត្ត Tra Vinh លើកមតិថា៖

        "ក្នុងការពិតជាក់ស្តែង យើងកំណត់ថា មិនបានធ្វើការថែមម៉ោង ប៉ុន្តែគេត្រូវ
ការ ធ្វើថែមម៉ោងដោយមូលហេតុខុសគ្នា។ ប៉ន្តែពលករមិនបានទទួលប្រាក់ ធ្វើ
ថែមម៉ោងនោះ។ ដូច្នេះ យើងត្រូវមានការទទួលខុសត្រូវទូទាត់ឲ្យពលករ ប្រាក់ធ្វើ
ការហួសម៉ោង"។

រដ្ឋសភាពិភាក្សាអំពីពង្រាងក្រមច្បាប់ការងារនិងពង្រាងច្បាប់ធានារ៉ាប់រង់ប្រាក់បញ្ញើរ - ảnh 2
ទិដ្ឋភាពនៃសម័យប្រជុំ


       ចំពោះ អាយុពលករ សមាជិកភាគច្រើនឯកភាពតាមកំណត់ក្នុងសេចក្តីពង្រាង
គឺ អាយុចូលនិវត្តន៌ចំពោះបរុស គឺ ៦០ និងស្រ្តីគឺ៥៥។ លោក Le Van Hoang សមា
ជិកសភាទីក្រុង Da Nang ចាត់ទុកថា៖

        “សព្វថ្ងៃ វៀតណាមកំពុងស្ថិតក្នុងគ្រាចំនួនប្រជាជនមាស ជាគ្រាដែលមាន កម្លាំងពលករសម្បូរ។ គ្រានេះនឹងអូសបន្លាយ ពី ៣០ ដល់ ៣៥ឆ្នាំទៀតតាមការ ព្យាករណ៌របស់បណ្តាអ្នកវិទ្យាសាស្រ្ត”។

        បន្តរបៀបវារៈរបស់ថ្ងៃធ្វើការទី៣នៃកិច្ចប្រជុំលើកទី៣រដ្ឋសភាវៀត ណាមនីតិ
កាលទី១៣ នារសៀលថ្ងៃទី ២៣ ឧសភា ក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភា
Nguyen Thi Kim Ngan បណ្តាសមាជិកសភាបានពិភាកគ្សាអំពី ពង្រាងច្បាប់ធានា
រាប់រងប្រាក់បញ្ញើរ។ មុខសញ្ញាដែលបានកំណត់ក្នុងពង្រាងច្បាប់នេះ មានតែឯកជន ប៉ន្តែមានមតិជាច្រើនស្នើថា បើកទូលាយបន្ថែមដល់អង្គការ ស្ថាប័ន្ធរដ្ឋ និងបណ្តាអង្គ
ភាពអាជីវកម្ម។អំពីប្រភេទប្រាក់ ត្រូវបានធានារាប់រង់ មតិជាច្រើនចាត់ទុកថា ឯកភាព ប្រើប្រាស់ប្រាក់ វៀតណាមដុង។  លោក Huynh Van Tiep   សមាជិកសភាខេត្ត Can
Tho លើក មតិថា៖

        "ខ្ញុំគាំទ្រសំណើររបស់គណៈកម្មាធិការអចិន្រ្តៃយ៌រដ្ឋសភា គឺប្រគល់ជូនរដ្ឋា
ភិបាលបង្កើតអង្គការធានារ៉ាប់រងប្រាក់បញ្ញើវៀតណាម និងប្រគល់ឲ្យធនាគាជាតិ
ទទួលបន្ទុកការគ្រប់គ្រងរដ្ឋ។ ខ្ញុំក៏ឯកភាពជាមួយការដែលប្រគល់ឲ្យរដ្ឋាភិបាល កំណត់និងកែសម្រួលគំនិតបង់ថ្លៃប្រាក់ធានារ៉ាប់រងនៃប្រាក់បញ្ញើរ តាមកំណាក់
កាលនីមួយៗ ដោយឈរលើសំណើររបស់ធនាគារជាតិវៀតណាម"៕


ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ