រយៈពេល ៧៨ឆ្នាំនៃការបោះឆ្នោតសកលលើកដំបូង៖រដ្ឋសភាវៀតណាម - តំណាងនៃផែនមហាសាមគ្គីជនជាតិទាំងមូល

(VOVWORLD) - ជ័យជំនះនៃការបោះឆ្នោតសកលបានកត់សម្គាល់ភាពរឹងមាំនៃរដ្ឋបដិវត្តន៍វៀតណាមបើកចេញយុគ្គសម័យថ្មី សម្រាប់ប្រទេសដែលមានរដ្ឋសភារដ្ឋាភិបាលឯកភាពរដ្ឋធម្មនុញ្ញប្រកបដោយវឌ្ឍភាពនិងប្រព័ន្ធរដ្ឋអំណាចមួយមានច្បាប់ពេញលេញ ដើម្បីតំណាងឲ្យប្រជាជនវៀតណាមលើទាំងកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេស។
រយៈពេល ៧៨ឆ្នាំនៃការបោះឆ្នោតសកលលើកដំបូង៖រដ្ឋសភាវៀតណាម - តំណាងនៃផែនមហាសាមគ្គីជនជាតិទាំងមូល - ảnh 1ទិដ្ឋភាពទូទៅនៃការបើកសម័យប្រជុំលើកទី៥ រដ្ឋសភា នីតិកាលទី១៥។ រូបថត៖ Doan Tan/VNA

ថ្ងៃទី ៦មករានេះ គឺជាខួបលើកទី៧៨នៃការបោះឆ្នោតទូទៅលើកដំបូង (៦មករា១៩៤៦ - ៦មករា២០២៤) ដើម្បីបោះឆ្នោតជ្រើសរើសរដ្ឋសភាវៀតណាម។ការបោះឆ្នោតសកលគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរការកសាងរបបប្រជាធិបតេយ្យបញ្ជាក់ពីសិទ្ធិរបស់ប្រជាជនវៀតណាមដោយស្របច្បាប់។ជ័យជំនះនៃការបោះឆ្នោតសកលបានកត់សម្គាល់ភាពរឹងមាំនៃរដ្ឋបដិវត្តន៍វៀតណាមបើកចេញយុគ្គសម័យថ្មី សម្រាប់ប្រទេសដែលមានរដ្ឋសភារដ្ឋាភិបាលឯកភាពរដ្ឋធម្មនុញ្ញប្រកបដោយវឌ្ឍភាពនិងប្រព័ន្ធរដ្ឋអំណាចមួយមានច្បាប់ពេញលេញ ដើម្បីតំណាងឲ្យប្រជាជនវៀតណាមលើទាំងកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេស។ ចាប់តាំងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនោះមកទល់នឹងពេលនេះបន្ទាប់ពីរយៈពេល៧៨ឆ្នាំមករដ្ឋសភាតែងតែផ្សាភ្ជាប់និងរួមដំណើរជាមួយប្រទេសជាតិដោយខិតខំបំពេញនូវទំនួលខុសត្រូវរបស់ស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជនដែលជាស្ថាប័នរដ្ឋអំណាចខ្ពស់បំផុតរបស់ប្រទេសសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ក្នុងរយៈពេល៧៨ឆ្នាំកន្លងមករដ្ឋសភាវៀតណាមតែងតែជាតំណាងនៃផែនមហាសាមគ្គីជនជាតិទាំងមូល ដោយមានការច្នៃប្រឌិតដោយឥតឈប់ឈរនិងតែងតែកែលម្អគុណភាពនិងប្រសិទ្ធភាពនៃប្រតិបត្តិការដើម្បីបំពេញតាមតម្រូវការបេសកកម្មនៃសម័យបដិវត្តន៍នីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ