|
រាល់របត់សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម-អាមេរិក (vneconomy.vn) |
-នាថ្ងៃទី៣ឆ្នាំកុម្ភៈ១៩៩៤ប្រធានាធិបតី Bill Clinton បានប្រកាសលុបចោលបទហ៊ុំព័ទពាណិជ្ជកម្មចំពោះវៀតណាម។
-ខែមករាឆ្នាំ១៩៩៥អាមេរិកនិងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតការិយាល័យទាក់ទងនៅរដ្ឋធានីនៃប្រទេសនីមួយៗ។
-នាថ្ងៃទី១១កក្កដាឆ្នាំ១៩៩៥ ប្រធានាធិបតីអាមេរិកលោក Bill Clinton បានប្រកាសប្រក្រតីភាពទំនាក់ទំនងជាមួយវៀតណាម។
-ខែកក្កដាឆ្នាំ២០០០វៀតណាមនិងអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី(កិច្ចព្រមព្រៀង BTA)។
-ខែវិច្ឆិកាឆ្នាំ២០០០ប្រធានាធិបតី Bill Clinton ជាប្រធានាធិបតីអាមេរិកដើមដំបូងអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
-ខែវិច្ឆិកាឆ្នាំ២០០៦ប្រធានាធិបតីអាមេរិក George W Bush អញ្ចើញទៅបំពេញទស្សនកិច្ចនៅវៀតណាម។
-ខែមិថុនាឆ្នាំ២០០៥នាយករដ្ឋមន្ត្រីវៀតណាមលោក Phan Van Khai អញ្ចើញទៅបំពេញទស្សនកិច្ចនៅអាមេរិកតាមសេចក្តីអញ្ចើញរបស់ប្រធានាធិបតី George W Bush។
-ខែធ្នូឆ្នាំ២០០៦ព្រឹទ្ធសភានិងសភាជាន់ទាបអាមេរិកអនុម័តលើបែបបទទំនាក់ទំនងពាណិជ្ជកម្មធម្មតាដ៏និរន្ត (PNTR) សំរាប់វៀតណាម។
-ខែមិថុនាឆ្នាំ២០០៧ប្រធានរដ្ឋវៀតណាមលោក Nguyen Minh Triet អញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិកតាមសេចក្តីអញ្ចើញរបស់ប្រធានាធិបតី George W Bush។
-ខែមិថុនាឆ្នាំ២០០៨នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung អញ្ចើញទៅបំពេញទស្សនកិច្ចនៅអាមេរិកតាមសេចក្តីអញ្ចើញរបស់ប្រធានាធិបតី George W Bush។
-ខែកញ្ញាឆ្នាំ២០១១ប្រទេសទាំងពីរចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការការពារជាតិ។
-ខែកក្កដាឆ្នាំ២០១៣ប្រធានរដ្ឋលោក Truong Tan Sang ងញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិកតាមសេចក្តីអញ្ចើញរបស់ប្រធានាធិបតី Barack Obama។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យ។
-ខែមិថុនាឆ្នាំ២០១៤អាមេរិកនិងវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនុយគ្លេអ៊ែស៊ីវិល១២៣។
-ខែតុលាឆ្នាំ២០១៤អាមេរិកបានលុបចោលមួយផ្នែកបទហ៊ុំព័ទអាវុធសំរាប់វៀតណាម។
-ឆ្នាំ២០១៥ប្រទេសទាំងពីរបានរំលឹកខួបលើកទី២០ប្រក្រតីភាពទំនាក់ទំនង-ខែកក្កដាឆ្នាំ២០១៥អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក៕