លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចំាសម្រាប់ខែដំបូងនៃឆ្នាំ២០២៤

(VOVWORLD) - នាព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលខែមករា ដោយផ្តោតលើការពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមករា ការ បើកចំណាយដើមទុនវិនិយោគសាធារណៈ និងកម្មវិធីគោលដៅជាតិចំនួន៣របស់ប្រទេសជាតិ និងទិសដៅណែនាំនាពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចំាសម្រាប់ខែដំបូងនៃឆ្នាំ២០២៤ - ảnh 1កិច្ចប្រជុំរដ្ឋាភិបាលក្នុងខែមករា ឆ្នាំ ២០២៤ បានពិភាក្សាលើខ្លឹមសារសំខាន់ៗ ជាច្រើន (រូបថត៖ VGP/Nhat Bac)

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យក្រសួង ស្ថាប័ននានាមានការប្តេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងមានសកម្មភាពយ៉ាងខ្លាំងក្លាចាប់ពីថ្ងៃដំបូង និងខែដំបូងនៃឆ្នាំ ២០២៤។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តរក្សាស្ថិរភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ បន្តជំរុញយ៉ាងខ្លាំងក្លានូវកត្តាជំរុញកំណើននៃការវិនិយោគ ការនាំចេញ និងការប្រើប្រាស់ ដោយយកចិត្តទុកដាក់ជាពិសេសក្នុងការលើកកម្ពស់កត្តាជំរុញកំណើនថ្មី។ ក្រៅពីនេះ ទាក់ទាញធនធានហិរញ្ញវត្ថុបៃតង និងឥណទានបៃតងអនុគ្រោះដើម្បីអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ និងថាមពលអ៊ីដ្រូសែនថ្មី; កសាង និងអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរជាតិនៅវៀតណាម។ រៀបចំសកម្មភាពវិនិយោគ ពាណិជ្ជកម្ម និងផ្សព្វផ្សាយទេសចរណ៍បានល្អ។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើដល់ក្រសួង ស្ថាប័ននានា រៀបចំលក្ខខណ្ឌឲ្យបានល្អ ដើម្បីបម្រើប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ រោង ឆស័ក ប្រកបដោយភាពរីករាយ សុវត្ថិភាព និងសន្សំសំចៃ។ អនុវត្តពិធីបុណ្យដាំដើមឈើប្រកបដោយប្រសិទ្ធភាព។ ធានាបាននូវរបៀបរស់នៅអារិយ្យធម៌ សុវត្ថិភាព និងសន្សំសំចៃក្នុងសកម្មភាពសាសនានាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ រោង ឆស័ក និងពិធីបុណ្យនិទាឃរដូវឆ្នាំ ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ