លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំនៃអនុគណៈកម្មការសេដ្ឋ កិច្ចសង្គមនៃមហាសន្និបាតបក្សលើកទី១៤

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃថា សេចក្តីព្រាងរបាយ ការណ៍ បានបង្ហាញយ៉ាងច្បាស់នូវស្មារតីនៃការផ្លាស់ប្ដូរថ្មី និងរំលេចពីបញ្ហាស្នូលៗ; លើកឡើងលក្ខណៈថ្មីៗក្នុងការងារដឹកនាំ រៀបចំ អនុវត្តយុទ្ធសាស្ត្រ; រាល់លទ្ធផល ក្នុងរយៈពេល ៥ ឆ្នាំនៃការអនុវត្តយុទ្ធសាស្រ្តក្នុងបរិបទដែលមានការលំបាកនិងបញ្ហា ប្រឈមថ្មីជាច្រើន ព្រមទាំងកំណត់ពីមូលហេតុ និងមេរៀនបទពិសោធន៍ផងដែរ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំនៃអនុគណៈកម្មការសេដ្ឋ កិច្ចសង្គមនៃមហាសន្និបាតបក្សលើកទី១៤ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំនៃអនុគណៈកម្មការសេដ្ឋកិច្ចសង្គមនៃមហាសន្និបាតបក្សលើកទី១៤។ (រូបថត៖ VGP)
នារសៀលថ្ងៃទី ២៦ មីនា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh ប្រធានអនុគណៈកម្មធិការសេដ្ឋកិច្ចសង្គមនៃ មហាសន្និបាតបក្សលើកទី១៤ បានដឹកនាំសម័យប្រជុំលើកទី ២ នៃអនុគណៈកម្មការដើម្បីពិភាក្សាអំពីសេចក្ដីព្រាង របាយការណ៍វាយតម្លៃរយៈពេល ៥ ឆ្នាំនៃការ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដំណាក់កាល ២០២១-២០៣០ ទិសដៅ និងភារកិច្ចក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ដំណាក់កាល ២០២៦-២០៣០។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃថា សេចក្តីព្រាងរបាយ ការណ៍ បានបង្ហាញយ៉ាងច្បាស់នូវស្មារតីនៃការផ្លាស់ប្ដូរថ្មី និងរំលេចពីបញ្ហាស្នូលៗ; លើកឡើងលក្ខណៈថ្មីៗក្នុងការងារដឹកនាំ រៀបចំ អនុវត្តយុទ្ធសាស្ត្រ; រាល់លទ្ធផល ក្នុងរយៈពេល ៥ ឆ្នាំនៃការអនុវត្តយុទ្ធសាស្រ្តក្នុងបរិបទដែលមានការលំបាកនិងបញ្ហា ប្រឈមថ្មីជាច្រើន ព្រមទាំងកំណត់ពីមូលហេតុ និងមេរៀនបទពិសោធន៍ផងដែរ។
ចំពោះការព្យាករណ៍ស្ថានភាពនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបាន បញ្ជាឱ្យផ្ដោតសំខាន់លើការវាយតម្លៃ និងវិភាគពីផលប៉ះពាល់នៃកាលានុវត្តភាព និង បញ្ហាប្រឈមចំពោះវៀតណាមមកពីបរិបទអភិវឌ្ឍន៍ថ្មីទាំងក្នុងនិងក្រៅប្រទេស; បញ្ហាប្រឈមទាក់ទងនឹងសន្តិសុខប្រពៃណី និងក្រៅប្រពៃណី; យកចិត្តទុកដាក់ ពិសេសចំពោះកត្តាថ្មីៗដែលជះឥទ្ធិពលផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀត ណាមក្នុងរយៈពេល១០ឆ្នាំខាងមុខ ដូចជា៖ ផលវិបាកនៃជំងឺរាតត្បាត ជម្លោះ និងការ ប្រកួតប្រជែងរវាងប្រទេសធំៗ; ឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០; ភាពចាស់ជរា នៃចំនួនប្រជាជន; បំរ៉ែបំរួលអាកាសធាតុ។ ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ