លោកប្រធានរដ្ឋសភាដឹកនាំជំនួបធ្វើការលើច្បាប់ឧស្សាហកម្មការពារជាតិ សន្តិសុខ និងការចលនាឧស្សាហកម្ម

(VOVWORLD) - ថ្លែងមតិក្នុងជំនួបធ្វើការ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ ធ្ងន់ថា ច្បាប់ឧស្សាហកម្មការពារជាតិ សន្តិសុខ និងចលនាឧស្សាហ កម្មមានសារៈ សំខាន់ខ្លាំងណាស់ ដោយមានគោលនយោបាយពិសេស និងលេចធ្លោជាច្រើន ដើម្បី ពង្រឹងនិងអភិវឌ្ឍន៍វិស័យការពារជាតិ និងសន្តិសុខ ហើយពង្រីកសក្តានុពលសេដ្ឋកិច្ច របស់ប្រទេសជាតិផងដែរ។
លោកប្រធានរដ្ឋសភាដឹកនាំជំនួបធ្វើការលើច្បាប់ឧស្សាហកម្មការពារជាតិ សន្តិសុខ និងការចលនាឧស្សាហកម្ម - ảnh 1លោកប្រធានរដ្ឋសភាដឹកនាំជំនួបធ្វើការ។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយអចិន្ត្រៃយ៍នៃគណៈកម្មាធិ ការការពារជាតិ និងសន្តិសុខ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ស្តីពីគម្រោងច្បាប់ ឧស្សាហកម្មការពារជាតិ សន្តិសុខ និងការចលនាឧស្សាហ៍កម្ម។
ថ្លែងមតិក្នុងជំនួបធ្វើការ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ ធ្ងន់ថា ច្បាប់ឧស្សាហកម្មការពារជាតិ សន្តិសុខ និងចលនាឧស្សាហកម្មមានសារៈ សំខាន់ខ្លាំងណាស់ ដោយមានគោលនយោបាយពិសេស និងលេចធ្លោជាច្រើន ដើម្បី ពង្រឹងនិងអភិវឌ្ឍន៍វិស័យការពារជាតិ និងសន្តិសុខ ហើយពង្រីកសក្តានុពលសេដ្ឋកិច្ច របស់ប្រទេសជាតិផងដែរ។ អាស្រ័យហេតុនេះ លោកប្រធានរដ្ឋសភាបានស្នើថា៖
“យើងត្រូវតែត្រៀមរៀបចំខ្លឹមសារនេះយ៉ាងហ្មត់ចត់បំផុត។ នេះគឺជាឱកាសដើម្បី សម្រេចច្រករបៀងផ្លូវច្បាប់ដ៏ល្អបំផុតសម្រាប់ការអភិវឌ្ឍឧស្សាហកម្មការពារជាតិ និង សន្តិសុខតាមទិសដៅ រួមផ្សំយ៉ាងជិតស្និទ្ធជាមួយឧស្សាហកម្មស៊ីវិល ដើម្បីក្លាយជាមុខព្រួញនៃឧស្សាហកម្មជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ