លើកសរសើរយុវជនវ័យក្មេងវៀតណាមឆ្នើមឆ្នាំ២០២៣
(VOVWORLD) - នោះគឺជាការតាំងចិត្ត ហ៊ានធ្វើ ចេះផ្អែកលើចំណេះដឹងដែលខ្លួនបានខិតខំប្រឹងប្រែងហាត់ពត់លត់ដំ ដើម្បីអនុវត្តន៍ទៅក្នុងជីវភាពរស់នៅ។
ពិធីលើកសរសើរយុវជនវ័យក្មេងវៀតណាមឆ្នើមចំនួន ១០ នាក់ និងយុវជនវ័យក្មេងវៀតណាមដែលមានសក្តានុពលចំនួន ៩ នាក់ ឆ្នាំ ២០២៣ (រូបថត៖ vna) |
នាយប់ថ្ងៃទី ២៣ មីនា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សហការជាមួយកាសែត Tien Phong បានរៀបចំពិធីលើកសរសើរយុវជនវ័យក្មេងវៀតណាមឆ្នើមចំនួន ១០ នាក់ និងយុវជនវ័យក្មេងវៀតណាមដែលមានសក្តានុពលចំនួន ៩ នាក់ ឆ្នាំ ២០២៣។ ប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan បានអញ្ជើញចូលរួមពិធីនេះ។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Bui Quang Huy លេខាទីមួយនៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានអះអាងថា យុវជនវ័យក្មេងដែលបានលើកសរសើរមិនត្រឹមតែតំណាងឱ្យយុវជនវៀតណាមប្រមាណ ២៤ លាននាក់ប៉ុណ្ណោះទេ ថែមទាំងមានភាពអត់ធ្មត់ ខិតខំប្រឹងប្រែង និងប្រកាន់យ៉ាងខ្ជាប់ខ្ជូនតាមផ្លូវដែលខ្លួនឯកងបានជ្រើសរើសទៀងផង។នោះគឺជាការតាំងចិត្ត ហ៊ានធ្វើ ចេះផ្អែកលើចំណេះដឹងដែលខ្លួនបានខិតខំប្រឹងប្រែងហាត់ពត់លត់ដំ ដើម្បីអនុវត្តន៍ទៅក្នុងជីវភាពរស់នៅ។ តាមរយៈគំរូដែលបានលើកសរសើរ
គណៈលេខាមជ្ឈិមសម្ព័ន្ធយុវជនមានគោលបំណងថា យុវជនចាំបាច់ត្រូវបណ្តុះសេចក្តីប្រាថ្នាជានិច្ច កំណត់គោលដៅដ៏ខ្ពង់ខ្ពស់ បណ្តុះការប្តេជ្ញាចិត្ត ហើយកុំស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពដើម្បីឈានទៅមុខតាមសេចក្តីប្រាថ្នារបស់ខ្លួន។ លោក Bui Quang Huy ក៏បានស្នើឱ្យសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ បន្តអនុវត្តន៍មុខងាររបស់ខ្លួនឱ្យបានល្អ បង្កើតបរិយាកាសហាត់ពត់លត់ដំដ៏ល្អប្រសើរសម្រាប់យុវជន និងកុមារ ហើយធ្វើជាមិត្តរួមដំណើរជាមួយយុវជន និងកុមារលើវិថីឆ្ពោះទៅកាន់កម្ពស់ថ្មីៗ ផងដែរ៕