លោកស្រី Vo Thi Anh Xuan កាន់តំណែងជាប្រធានរដ្ឋស្តីទី ចាប់តាំងពីថ្ងៃទី ២១ ខែមីនា
(VOVWORLD) - តាមនោះ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋនឹងកាន់តំណែងជាប្រធានរដ្ឋស្តីទី ចាប់ពីថ្ងៃទី ២១ មិនា រហូតដល់ពេលដែល រដ្ឋសភាបោះឆ្នោតជ្រើសរើសប្រធានរដ្ឋថ្មី។
ប្រធានស្តីទី លោកស្រី Vo Thi Anh Xuan (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ២១ ខែមីនា នៅទីក្រុងហាណូយ បន្ទាប់ពីការបិទសម័យប្រជុំវិសាមញ្ញលើកទី ៦ នៃរដ្ឋសភានីតិកាលទី ១៥ ដោយយោងតាមរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងបទប្បញ្ញត្តិនៃច្បាប់ដែលពាក់ព័ន្ធនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានចេញផ្សាយ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តសិទ្ធិអំណាចរបស់ប្រធានរដ្ឋវៀតណាម។ តាមនោះ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋនឹងកាន់តំណែងជាប្រធានរដ្ឋស្តីទី ចាប់ពីថ្ងៃទី ២១ មិនា រហូតដល់ពេលដែល រដ្ឋសភាបោះឆ្នោតជ្រើសរើសប្រធានរដ្ឋថ្មី៕