លោកអគ្គលេខាបក្ស តូ ឡឹម៖ ជំរុញការរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ វិច្ឆិកា នៅទីស្នាក់ការគណៈ
កម្មាធិការមជ្ឈិមបក្ស ទីក្រុង ហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញជាប្រធានកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការបូកសរុប ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ របស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២ ស្តីពីបញ្ហាមួយចំនួននៃការបន្តផ្លាស់ប្ដូរថ្មី និងរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធ នយោបាយឲ្យប្រតិបត្តិការប្រកបដោយគុណភាពនិងប្រសិទ្ធភាព។

លោកអគ្គលេខាបក្ស តូ ឡឹម៖ ជំរុញការរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ - ảnh 1លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV1)
អញ្ជើញថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរថ្មីការរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឱ្យមានលក្ខណៈបង្រួម ខ្លាំង និងប្រតិបត្តិការប្រកបដោយគុណភាពនិងប្រសិទ្ធភាពនោះ គឺជាតម្រូវការបន្ទាន់នៃ ស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។ នេះក៏ជាភារកិច្ចដ៏សំខាន់ពិសេសដែលសាធា រណមតិយកចិត្តទុកដាក់ផងដែរ។ លោកអគ្គលេខាបក្សបានឲ្យដឹងថា នាពេលថ្មីៗនេះ ការិយាល័យនយោបាយបានឯកភាពខ្ពស់ជាមួយនឹងការប្តេជ្ញាចិត្តនយោបាយដ៏មុតមាំក្នុងការអនុវត្តគោលជំហរបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ លើគ្រប់ជ្រុងជ្រោយ ក្នុងប្រព័ន្ធនយោបាយទាំងមូល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់គោលនយោបាយ នវានុវត្តន៍ដ៏ខ្លាំងក្លាក្នុងការរៀបចំ និងសុក្រិតក្បាលម៉ាស៊ីនតាមទិសដៅបង្រួម ប្រតិបត្តិ ការប្រកបដោយគុណភាពនិងប្រសិទ្ធភា ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេស ជាតិក្នុងដំណាក់កាលថ្មី។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖
“គណៈកម្មាធិការដឹកនាំបានបើកកិច្ចប្រជុំដំបូង ដើម្បីអនុវត្តន៍នីតិវិធី និងជ្រួត ជ្រាបនូវខ្លឹមសារនានាក្នុងការងាដឹកនាំការបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ និង អនុវត្តន៍ខ្លឹមសារពាក់ព័ន្ធមួយចំនួន។ ពីនោះ រួមចំណែកជំរុញការអនុវត្ត ធានាបាននូវ គោលដៅនិងផែនការដែលបានដាក់ចេញ។ ស្មារតីគឺយើងត្រូវតែប្រញាប់ប្រញាល់ បំផុតជាមួយការប្តេជ្ញាចិត្តនយោបាយខ្ពស់ ពង្រីកប្រជាធិបតេយ្យ ក្រេបយកមតិ យោបល់ទាំងអស់ក្នុងកិច្ចប្រជុំ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ