លោកអគ្គលេខាបក្ស Nguyen Phu Trong៖ របាយការណ៍នយោបាយត្រូវតែជាសំណង់ មួយដែលប្រមូលផ្ដុំបញ្ញាដ៏ខ្ពង់ខ្ពស់របស់បក្ស

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong ប្រធានអនុគណៈកម្មការទទួលបន្ទុកឯកសារ នៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី ១៤ បានអញ្ជើញដឹកនាំសម័យ ប្រជុំលើកទី ១ នៃអនុគណៈកម្មការ។ 

អញ្ជើញចូលរួមមានលោកប្រធានរដ្ឋ Vo Van Thuong លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Vuong Dinh Hue ផងដែរ។ អនុគណៈកម្មការឯកសារ គឺជាអនុគណៈកម្មការមួយក្នុងចំណោម អនុគណៈកម្មការចំនួន ៥ ដែលត្រូវបានបង្កើតឡើងដើម្បីត្រៀមរៀបចំសម្រាប់មហា សន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ ដែលគ្រោងនឹងធ្វើឡើងនៅខែមករា ឆ្នាំ ២០២៦។ អនុគណៈកម្មការឯកសារ មានភារកិច្ចត្រៀមរៀបចំរបាយការណ៍នយោបាយ និងរបាយការណ៍បូកសរុប ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មីសម្រាប់ដាក់ជូនមហា សន្និបាតបក្សលើកទី ១៤។
លោកអគ្គលេខាបក្ស Nguyen Phu Trong៖ របាយការណ៍នយោបាយត្រូវតែជាសំណង់ មួយដែលប្រមូលផ្ដុំបញ្ញាដ៏ខ្ពង់ខ្ពស់របស់បក្ស - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញថ្លែងនៅសម័យប្រជុំ។ (រូបថត៖ VOV)
អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស គឺជា ព្រឹត្តិការណ៍នយោបាយដ៏មានសារៈសំខាន់បំផុត គឺជាសញ្ញាសម្គាល់ដ៏ធំមួយលើមាគ៌ា អភិវឌ្ឍន៍របស់ប្រទេសជាតិ ដោយមានអត្ថន័យតម្រង់ទិសសម្រាប់អនាគត។ លោក អគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់ថា ការត្រៀមរៀបចំ ឯកសារនានាសម្រាប់មហាសន្និបាតបក្សលើកទី ១៤ ក្នុងនោះរបាយការណ៍ នយោបាយគឺជារបាយការណ៍គន្លឹះ ដែលដើរតួនាទីតម្រង់ទិសសម្រាប់ឯកសារផ្សេង ទៀតនៃមហាសន្និបាត។ ដូច្នេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ ធ្ងន់ថា៖
“របាយការណ៍នយោបាយនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកនេះ ត្រូវតែ ជាសំណង់វិទ្យាសាស្ត្រដែលប្រមូលផ្ដុំនូវកម្រិតទ្រឹស្តី បញ្ញាដ៏ខ្ពង់ខ្ពស់របស់បក្សទាំង មូល ជំនឿជាក់និងសេចក្តីប្រាថ្នារបស់ប្រជាជាតិទាំងមូល ឆ្លុះបញ្ចាំងពីក្រឹត្យក្រមដ៏ សត្យានុម័ត និន្នាការ និងចលនាថ្មីនៃតថភាពជាក់ស្ដែង។ គួបផ្សំយ៉ាងប៉ិនប្រសប់រវាង ការស្រាវជ្រាវទ្រឹស្តី ការបូកសរុបជាក់ស្តែងជាមួយនឹងការតម្រង់ទិសគោលនយោបាយ ដើម្បីរកឃើញ និងស្វែងយល់ពីគោលជំហរ ភារកិច្ច និងដំណោះស្រាយដែលកំពុង លេចចេញពីតថភាពជាក់ស្ដែង កត្តាថ្មីៗនៃតថភាពជាក់ស្ដែង ក៏ដូចជាទំនាស់ ក្នុងតថភាពជាក់ស្ដែងផងដែរ។ យកចិត្តទុកដាក់ដល់ការស្រាយបំភ្លឺឲ្យបានច្បាស់ថា តើគោលជំហរ គោលនយោបាយណាត្រូវបានបញ្ជាក់ពីភាពត្រឹមត្រូវនិងភាពសមស្រប ក្នុងជីវភាពជាក់ស្ដែង ហើយតើអ្វីខ្លះត្រូវការបន្តផ្លាស់ប្ដូរថ្មី បំពេញបន្ថែមនិងអភិវឌ្ឍន៍”។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ឯកសារនៃមហា សន្និបាត រួមទាំងរបាយការណ៍នយោបាយ គឺជាផលិតផលនៃបញ្ញាសមូហភាព ដូច្នេះ ត្រូវពង្រីកលក្ខណៈប្រជាធិបតេយ្យ និងបញ្ញាសមូហភាព ហើយត្រូវតែមានការចូលរួម ចំណែកពីបណ្ដាគណៈកម្មាធិការ ក្រសួង ស្ថាប័ន មូលដ្ឋាន អង្គការ និងប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ