វៀតណាមខិតខំស្វែងរកសំឡេងរួម ដោយមានគំនិតផ្តួចផ្តើមជំរុញសកម្មភាពរួម ជួយឧបត្ថម្ភប្រជាជននិងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយ COVID-19

(VOVWORLD) -  ទទួលតាមការអញ្ជើញរបស់អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus, នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចូលរួមសម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសុខភាពពិភពលោកក្រោមប្រធានបទ “ជំងឺរាតត្បាត COVID-19” ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ក្នុងអំឡុងពេលថ្ងៃទី ១៨-១៩ ខែឧសភា ឆ្នាំ ២០២០។

វៀតណាមខិតខំស្វែងរកសំឡេងរួម ដោយមានគំនិតផ្តួចផ្តើមជំរុញសកម្មភាពរួម ជួយឧបត្ថម្ភប្រជាជននិងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយ COVID-19 - ảnh 1នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសុខភាពពិភពលោកដោយប្រធានបទ “ជំងឺរាតត្បាត COVID-19”   (រូបថតៈ VGP)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្តែងនូវការចែករំលែកយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសចំពោះការខាតបង់ដ៏ធំធេង ដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19។ ទន្ទឹមជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងអំណរគុណដល់គ្រូពេទ្យនិងប្រជាជនទាំងអស់ ដែលឈរជើងលើខ្សែប្រយុទ្ធជួរមុខដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដើម្បីសុខភាពនិងសុវត្ថិភាពរបស់ប្រជាជនទាំងអស់។

លោកនាយករដ្ឋមន្រ្តីបានចែករំលែកថា ជាមួយនឹងបាវចនាថា “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវដែរ” រដ្ឋាភិបាលវៀតណាមបានប្រមូលផ្តុំការចូលរួមរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រព័ន្ធសុខាភិបាលជាតិទាំងមូល រួមទាំងអ្នកវិទ្យាសាស្ត្រនិងការចូលរួមរបស់កងកម្លាំងយោធាទៀត ផង ដើម្បីរួមគ្នាអនុវត្តការធ្វើចត្តាឡីស័កម៉ត់ចត់ ក៏ដូចជាធ្វើតេស្តនិងការព្យាបាលអ្នកជំងឺផង។ រហូតមកទល់នឹងពេលនេះ វៀតណាមមានតែករណីឆ្លងចំនួន ៣២០ ប៉ុណ្ណោះ ហើយមិនមានអ្នកស្លាប់ឡើយ។ ជាទូទៅ វៀតណាមបានគ្រប់គ្រងជំងឺរាតត្បាត COVID-19 យ៉ាងល្អហើយកំពុងផ្តោតលើការស្តារនិងការអភិ វឌ្ឍសេដ្ឋកិច្ចឡើងវិញ។

វៀតណាមខិតខំស្វែងរកសំឡេងរួម ដោយមានគំនិតផ្តួចផ្តើមជំរុញសកម្មភាពរួម ជួយឧបត្ថម្ភប្រជាជននិងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយ COVID-19 - ảnh 2ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ - សម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសុខភាពពិភពលោកត្រូវបានធ្វើឡើងតាមរយៈព្រព័ន្ធវីដេអូ (រូបថតៈ VGP)

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបានដឹកនាំនិងចូលរួមក្នុងកិច្ចពិភាក្សាជាច្រើន ដោយគោលបំណង ខិតខំស្វែងរកសំឡេងរួមនិងមានគំនិតផ្តួចផ្តើម ដើម្បីជំរុញសកម្មភាពរួម ក្នុងការបង្ការនិងប្រយុទ្ធជាមួយជំងឺរាតត្បាត ក៏ដូចជា ជួយឧបត្ថម្ភប្រជាជននិងស្តារខឿនសេដ្ឋកិច្ច ក្រោយ COVID-19។

“ក្នុងស្មារតីសហប្រតិបត្តិការនិងចែករំលែកការលំបាក រដ្ឋាភិបាល វិស័យសុខាភិបាល អង្គការ អាជីវកម្មនិងប្រជាជនវៀតណាមបានផ្តល់ការគាំទ្រជាក់ស្តែងនិងទាន់ពេលវេលា ដោយផ្តល់ជូនសម្ភារៈ ឧបករណ៍វេជ្ជសាស្រ្តគុណភាពខ្ពស់ដែលផលិតនៅវៀតណាមតែម្តង។ លើសពីនេះទៅទៀត វៀតណាមក៏បានចែករំលែកការទទួលខុសត្រូវរបស់ខ្លួន ជាមួយប្រទេសជាច្រើន ជាពិសេស ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត ព្រមទាំងបានចូលរួមវិភាគទានផ្នែកហិរញ្ញវត្ថុដល់មូលនិធិឆ្លើយតបនឹង COVID-19 ផងដែរ។ ក្រៅពីនោះ វៀតណាមបានបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ចែករំលែកបទពិសោធន៍ គាំទ្រគ្នាទៅវិញទៅមកនិងការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ។ ទាំងអស់នេះ សុទ្ធតែជាការងារមានទំនួលខុសត្រូវដែលវៀតណាមបានអនុវត្តនាពេលកន្លងមក”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបង្ហាញជំនឿជាក់យ៉ាងមុតមាំថា សហគមន៍អន្តរជាតិនឹងបន្តលើកកម្ពស់ឆន្ទៈនិងកម្លាំងពលំរបស់ប្រជាជាតិនីមួយៗក៏ដូចជា សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងរឹងមាំ ដើម្បីជំនះរាល់ការលំបាក់ និងកសាងអនាគតល្អប្រសើរ សម្រាប់ប្រទេសនីមួយៗនិងប្រជាជនគ្រប់រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ