វៀតណាមជានិច្ចកាលគោរពនិងជំរុញសិទ្ធិសារវន្តរបស់ប្រជាជន។
(VOV) /  
|
វៀតណាមជានិច្ចកាលគោរពនិងជំរុញសិទ្ធិសារវន្តរបស់ប្រជាជន។ (vov.vn) |
VOV-នាថ្ងៃទី២១មេសា ឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលក្រសួងការបរទេសអាមេរិកបានចេញរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ២០១២ ក្នុងនោះមានការវាយតំលៃអំពីស្ថានភាពសិទ្ធិមនុស្ស
នៅវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi
បានលើកច្បាស់ថាមុនបង្អស់ត្រូវអះអាងថារដ្ឋវៀតណាមជានិច្ចកាលគោរពនិងជំរុញបណ្ដាសិទ្ធិសារវន្តរបស់ប្រជាជន។ ប្រជាជនគ្រប់រូបបានអនុវត្តសិទ្ធិរបស់ខ្លួន
ក្នុងក្របខ័ណ្ឌច្បាប់។ ទោះបីមានការកត់សម្គាល់អំពីសមិទ្ធិមួយចំនួនរបស់វៀត
ណាមក្នុងការធានាសិទ្ធិមនុស្សក្តី ប៉ុន្តែរបាយការណ៍របស់ក្រសួងការបរទេស
អាមេរិកបន្តបានផ្អែកទៅលើព័ត៌មានខុសឆ្គង់អំពីស្ថានភាពនៅវៀតណាម។ ប្រការនេះមិនមានប្រយោជន៍ចំពោះការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។
យើងខ្ញុំសង្ឃឹមថា តាមរយៈការសន្ទនាក្នុងវិស័យសិទ្ធិមនុស្សដោយស្មោះត្រង់និង
ស្ថាបនា នាពេលថ្មីៗនេះបំផុតគឺថ្ងៃទី១២មេសាកន្លងមក ភាគីទាំងពីរបានមាន
ទស្សនវិស័យបរានុម័តនិងជាក់ស្ដែងអំពីស្ថានភាពអនុវត្តសិទ្ធិមនុស្សនៅប្រទេស
នីមួយៗ រួមចំណែកបង្កើនការយល់ដឹងនិងជំរុញទំនាក់ទំនងវៀតណាមអាមេរិក៕
-VOV