វៀតណាមទទួលតំណែងជាប្រធានក្រុមអាស៊ីប៉ាស៊ីហ្វិកនៅអង្គការសហប្រជាជាតិ
(VOVWORLD) - វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយសមាជិក និងខិតខំប្រឹងប្រែងបំពេញការងាររបស់ប្រធានឱ្យបានល្អប្រសើរផងដែរ។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VOV) |
ក្នុងកិច្ចប្រជុំប្រចាំខែនៃក្រុមអាស៊ីប៉ាស៊ីហ្វិកនៅអង្គការសហប្រជាជាតិ (ញូវយ៉ក សហរដ្ឋអាមេរិក) នាថ្ងៃទី ២៨ មីនា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួលតំណែងជាប្រធានក្រុមប្រចាំខែមេសា ឆ្នាំ ២០២៤។
ក្នុងនាមជាប្រធានក្រុមតំបន់ដែលមានសមាជិកចម្រុះបំផុតនៅអង្គការសហប្រជាជាតិជាមួយប្រទេសចំនួន ៥៣ វៀតណាមនឹងទទួលខុសត្រូវជាចំបងសម្រាប់ការជូនដំណឹង និងសំរបសំរួលឈរឈ្មោះរបស់ក្រុមអាស៊ីប៉ាស៊ីហ្វិកសម្រាប់មុខតំណែងនានានៅ អង្គការសហប្រជាជាតិ ព្រមទាំងធ្វើជាអធិបតីក្នុងការដោះស្រាយ និងការសម្របសម្រួលបញ្ហាដែលកំពុងកើតមានឡើង និងការខ្វែងគំនិតគ្នាក្នុងចំណោមប្រទេសក្នុងក្រុម។ ប្រទេសប្រធានក៏នឹងបង្ហាញពីជំហររួមរបស់ក្រុមក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិមួយចំនួន។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយសមាជិក និងខិតខំប្រឹងប្រែងបំពេញការងាររបស់ប្រធានឱ្យបានល្អប្រសើរផងដែរ៕