វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅសហប្រតិបត្តិការរបស់ APEC
(VOVWORLD) - ចូលរួមកិច្ចប្រជុំនេះមានថ្នាក់ដឹកនាំនិងប្រធានគណៈប្រតិភូមកពីសមាជិកសេដ្ឋកិច្ចចំនួន ២១ និងភ្ញៀវកិត្តិយសជាអគ្គនាយកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ប្រធានរដ្ឋ លោក លឿង គឿងចូលរួមកិច្ចប្រជុំកំពូល APEC លើកទី៣១ (រូបថត៖ TTXVN) |
នាថ្ងៃទី ១៦ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅទីក្រុងលីម៉ា ប្រទេសប៉េរូ ប្រធានរដ្ឋវៀតណាម លោក លឿង គឿងបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំបណ្តាសេដ្ឋកិច្ចនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៣១។ ចូលរួមកិច្ចប្រជុំនេះមានថ្នាក់ដឹកនាំនិងប្រធានគណៈប្រតិភូមកពីសមាជិកសេដ្ឋកិច្ចចំនួន ២១ និងភ្ញៀវកិត្តិយសជាអគ្គនាយកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ថ្លែងមតិនៅកិច្ចប្រជុំនេះ ប្រធានរដ្ឋ លោក លឿង គឿងបានចង្អុលបង្ហាញពីភាពផ្ទុយគ្នាសំខាន់ៗនៅក្នុងផ្ទាំងរូបភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន។ ដើម្បីឲ្យ APEC បន្តឈរជើងយ៉ាងរឹងមាំចំពោះមុខបញ្ហាប្រឈម និងចាប់យកកាលានុវត្តភាពប្រកបដោយប្រសិទ្ធភាព លោកប្រធានរដ្ឋបានស្នើទិសដៅសហប្រតិបត្តិការសំខាន់ៗ ចំនួន ៣ សម្រាប់ APEC នាពេលខាងមុខ៖
ទីមួយ បន្តលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគ ពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់។ ស្ថាបនានិងរក្សាទំនាក់ទំនងសេដ្ឋកិច្ចដោយរលូន។
ទីពីរ ជំរុញកម្មវិធីកិច្ចសហប្រតិបត្តិការនិងគំនិតផ្តួចផ្តើមស្តីពីកំណើនប្រកបដោយបរិយាប័ន្ននិងបច្ចេកវិជ្ជាបរិយាប័ន្ន។ យកប្រជាជនជាមជ្ឈភាពនៃដំណើារការផ្លាស់ប្តូរឌីជីថលនិងផ្លាស់ប្តូរបៃតង។
ទី៣ បង្កើនសមត្ថភាពស្ថាប័ននិងអភិបាលកិច្ចសកលដោយឥតឈប់ ឈរ។ ជំរុញកំណែទម្រង់រចនាសម្ព័ន្ធនិងសុក្រិតស្ថាប័នរបស់ APEC ក្នុងទិសដៅត្រៀមខ្លួនជាស្រេចដើម្បីបង្កើតកម្លាំងចលករកំណើនថ្មី។
លោកប្រធានារដ្ឋក៏បានអះអាងដែរថា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ APEC ២០២៧ និងជាសមាជិកនៃក្រុមកសាងកម្មវិធីកំណែទម្រង់រចនាសម្ព័ន្ធថ្មីរបស់ APEC ដំណាក់កាល ២០២៦-២០៣០ វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅនិងចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការ APEC។
បន្ទាប់ពីកិច្ចពិភាក្សា អង្គសន្និបាតបានឯកភាពអនុម័តលើសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំ APEC និងគំនិតផ្តួចផ្តើមហត្ថលេខីចំនួនពីររបស់ប្រទេសម្ចាស់ផ្ទះប៉េរូ រួមមានផែនទីបង្ហាញផ្លូវដើម្បីជំរុញការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចផ្លូវការនិងសកលនិងសេចក្តីប្រកាសឯករាជ្យបានប្រកាសចក្ខុវិស័យថ្មីនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក (FTAAP)៕