វៀតណាមបញ្ឈប់ជាបណ្ដោះអាសន្នការជូនពលករទៅធ្វើការនៅឯបរទេសរហូតដល់ថ្ងៃទី៣០មេសាឆ្នាំ ២០២០

(VOVWORLD) - នាបច្ចុប្បន្ន វៀតណាមមានពលករចំនួន៥៦០ពាន់នាក់ដែលកំពុងធ្វើការនៅឯបរទេស។ 

ដោយអនុវត្តតាមសារាចរណែនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានផ្ញើរសារទូលេខជូនដល់នាយកដ្ឋានគ្រប់គ្រងពលករនៅឯបរទេស ដោយបញ្ញាណែនាំដល់សហគ្រាសអោយបញ្ឈប់ជាបណ្ដោះអាសន្នការជូនពលករទៅធ្វើការនៅឯបរទេស រហូតដល់ថ្ងៃទី ៣០ មេសា ឆ្នាំ ២០២០។

សូមគូសបញ្ជាក់ថា នាបច្ចុប្បន្ន វៀតណាមមានពលករចំនួន ៥៦០ ពាន់នាក់ដែលកំពុងធ្វើការនៅឯបរទេស។ គិតរហូតដល់ថ្ងៃទី៥ មេសា មិនទាន់មានព័ត៌មានណាមួយស្ដីពីពលករវៀតណាមនៅឯបរទេសត្រូវបាត់បង់ការងារធ្វើដោយសារជំងឺ Covid-19 នៅឡើយ។ តាមការកំណត់ ពលករនៅឯបរទេសនឹងត្រូវបានសងសេវាឈ្មួញកណ្ដាល ប្រាក់សេវាកម្ម និងប្រាក់ឧបត្ថម្ភពីមូលនិធិជំនួយពលករនៅឯបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ