វៀតណាមផ្តល់អាទិភាពដល់ការកសាងសង្គមគ្រប់ជ្រុងជ្រោយ សមធម៌ ប្រកប ដោយភាពធន់ ដើម្បីគ្មាននរណាម្នាក់ត្រូវបំភ្លេចចោលនៅពីក្រោយឡើយ

(VOVWORLD) - លោកស្រីអគ្គទីប្រឹក្សា Le Thi Minh Thoa អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហ ប្រជាជាតិបានអះអាងជាថ្មីម្ដងទៀតនូវការសន្យាដ៏មុតមាំរបស់វៀតណាមចំពោះការ អនុវត្តរបៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ដោយសង្កត់ធ្ងន់ថា អាទិភាពរបស់វៀត ណាមគឺការកសាងសង្គមគ្រប់ជ្រុងជ្រោយ សមធម៌ និងប្រកប ដោយភាពធន់ ដែលគ្មាននរណាម្នាក់ត្រូវបំភ្លេចចោលនៅពីក្រោយឡើយ។

វៀតណាមផ្តល់អាទិភាពដល់ការកសាងសង្គមគ្រប់ជ្រុងជ្រោយ សមធម៌ ប្រកប ដោយភាពធន់ ដើម្បីគ្មាននរណាម្នាក់ត្រូវបំភ្លេចចោលនៅពីក្រោយឡើយ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ។ (រូបថត៖ VOV - Washington DC)
ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម័យប្រជុំលើកទី ៦២ នៃគណៈកម្មាធិ ការអភិវឌ្ឍន៍សង្គម (CsocD) បានប្រព្រឹត្តទៅក្រោមប្រធានបទ "ជំរុញការអភិវឌ្ឍនិង យុត្តិធម៌សង្គម តាមរយៈគោលនយោបាយសង្គម ដើម្បីពន្លឿនការអនុវត្ត របៀបវារៈ ឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព និងសម្រេចបានគោលដៅលុបបំបាត់ ភាពក្រីក្រ”។
ថ្លែងមតិក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ១២ ខែកុម្ភៈ លោកស្រីអគ្គទីប្រឹក្សា Le Thi Minh Thoa អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហ ប្រជាជាតិបានអះអាងជាថ្មីម្ដងទៀតនូវការសន្យាដ៏មុតមាំរបស់វៀតណាមចំពោះការ អនុវត្តរបៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ដោយសង្កត់ធ្ងន់ថា អាទិភាពរបស់វៀត ណាមគឺការកសាងសង្គមគ្រប់ជ្រុងជ្រោយ សមធម៌ និងប្រកប ដោយភាពធន់ ដែលគ្មាននរណាម្នាក់ត្រូវបំភ្លេចចោលនៅពីក្រោយឡើយ។ ទាក់ទិននឹងបរិស្ថាន វៀតណាមសន្យាមិនលះបង់បរិស្ថានដើម្បីប្ដូរយកកំណើន សេដ្ឋកិច្ច ដោយប្រកាន់ខ្ជាប់នូវការអនុវត្តគោលដៅបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០ ជាពិសេសដោយការចូលរួម និងអនុវត្តទំនាក់ទំនងភាពជាដៃគូក្នុងការផ្លាស់ប្តូរ ថាមពលដោយសមធម៌ (JETP)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ