វៀតណាមលើកកម្ពស់តួនាទីរបស់ស្ត្រី និងយុវជនក្នុងការទប់ស្កាត់ជម្លោះ
(VOVWORLD) - លោកភារធារី Nguyen Hoang Nguyen អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខមានរបៀបអភិក្រមគ្រប់ជ្រុងជ្រោយ ប្រកបដោយបរិយាប័ន្ន ហើយយកប្រជាជនជាមជ្ឈភាព ផ្តោតសំខាន់លើការដោះស្រាយមូលហេតុឫសគល់នៃជម្លោះ ដើម្បីជំនះពុះពារលើស្ថានភាពអភិវឌ្ឍន៍ទន់ខ្សោយ វិសមភាព អយុត្តិធម៌ និងអំពើហិង្សា។
លោកភារធារី Nguyen Hoang Nguyen អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ |
ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ មិនា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកសម័យពិភាក្សាបើកចំហដោយប្រធានបទ "ជំរុញការទប់ស្កាត់ជម្លោះ - ប្រគល់សិទ្ធិដល់ស្ត្រី និងយុវជន" ក្រោមអធិបតីភាពរបស់ជប៉ុន ដែលជាប្រទេសប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែមីនា។ អញ្ជើញថ្លែងក្នុងសម័យពិភាក្សា លោកភារធារី Nguyen Hoang Nguyen អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខមានរបៀបអភិក្រមគ្រប់ជ្រុងជ្រោយ ប្រកបដោយបរិយាប័ន្ន ហើយយកប្រជាជនជាមជ្ឈភាព ផ្តោតសំខាន់លើការដោះស្រាយមូលហេតុឫសគល់នៃជម្លោះ ដើម្បីជំនះពុះពារលើស្ថានភាពអភិវឌ្ឍន៍ទន់ខ្សោយ វិសមភាព អយុត្តិធម៌ និងអំពើហិង្សា។ តំណាងវៀតណាមក៏បានចាត់ទុកថា ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវទាញយកប្រសិទ្ធភាពបន្ថែមទៀតនូវឧបករណ៍ដែលមានស្រាប់ដូចជា៖ ការទូតបង្ការទប់ស្កាត់ ការសម្រុះសម្រួល ការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ផ្តល់អាទិភាពដល់ការវិនិយោគបន្ថែមទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងទំនុកចិត្ត និងយន្តការព្រមានជាមុន។
អនុប្រធានស្ថានបេសកម្មវៀតណាមបានអះអាងថា វៀតណាមបានចាត់វិធានការជាក់លាក់ដើម្បីបង្កើនតួនាទីដឹកនាំ និងការចូលរួមរបស់ស្ត្រីនៅគ្រប់ថ្នាក់គ្រប់គ្រង; ប្តេជ្ញាបន្តបង្កើនការចូលរួម និងវិភាគទានរបស់ស្រ្តីវៀតណាមតៅក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕