វៀតណាម-អាល់ហ្សេរីបង្កើនទំនាក់ទំនងរវាងប្រព័ន្ធបណ្ដាស្ថាប័នយុត្តិកធម៌
(VOVworld) – ចាប់ពីថ្ងៃទី ១៦ ដល់ទី ២១ វិច្ឆិកា គណៈប្រតិភូគណៈកម្មាធិការ កែទម្រង់យុត្តិធម៌វៀតណាម ដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ
លោកស្រី Le Thi Thu Ba បានមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅ
អាល់ហ្សេរី។ ក្នុងរយៈពេលស្នាក់នៅអាល់ហ្សេរី គណៈប្រតិភូបានជួបធ្វើការ
ជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសម្ចាស់ផ្ទះនិងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល
អាល់ហ្សេរីផ្សេងៗទៀត។ គោលដៅនៃដំណើរ ទស្សនកិច្ចនេះ គឺសំដៅបង្កើន
ទំនាក់ទំនងរវាងប្រព័ន្ធបណ្ដាស្ថាប័នយុត្តិកធម៌នៃ ប្រទេសទាំង ២ ។ តាមរយៈ
នោះ ភាគីទាំង ២ ចែករំលែកបទពិសោធន៍និង សហប្រតិបត្តិការឲ្យខ្លាំងក្លាថែម
ទៀត នាពេលខាងមុខ៕