វៀតណាម និងអូស្ត្រាលី ដំឡើងថ្នាក់​​ទំនាក់ទំនងគឺជាជំហានអភិវឌ្ឍន៍ធម្មតា​

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានអះអាងថា ការដែលវៀតណាមនិងអូស្ត្រាលីដំឡើងថ្នាក់ទំនាក់ទំនងគឺជាជំហានអភិវឌ្ឍន៍ធម្មតា និងសមស្របទៅនឹងកម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយរយៈពេលជាង ៥០ ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍និងបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវិបុលភាពក្នុងតំបន់ក៏ដូចជាពិភពលោក។ 

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសនារសៀលថ្ងៃទី ១៤ ខែមីនា នៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីទិសដៅសហប្រតិបត្តិការធំៗ និងលេចធ្លោនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទើបបានបង្កើតឡើងរវាងវៀតណាម និងអូស្ត្រាលី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីរបស់នាយករដ្ឋមន្រ្តីលោក Pham Minh Chinh នាពេលថ្មីៗនេះទទួលបានជោគជ័យយ៉ាងខ្លាំង នៅពេលដែលភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អូស្ត្រាលី។

វៀតណាម និងអូស្ត្រាលី ដំឡើងថ្នាក់​​ទំនាក់ទំនងគឺជាជំហានអភិវឌ្ឍន៍ធម្មតា​ - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh និងនាយករដ្ឋមន្ត្រី Anthony Albanese បានជួបសន្ទនាជាមួយសារព័ត៌មាន និងប្រកាសអំពីការដំឡើងថ្នាក់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - អូស្ត្រាលី។ រូបថត៖ Duong Giang/TTXVN

លោកស្រី Pham Thu Hang បានអះអាងថា ការដែលវៀតណាមនិងអូស្ត្រាលីដំឡើងថ្នាក់ទំនាក់ទំនងគឺជាជំហានអភិវឌ្ឍន៍ធម្មតា និងសមស្របទៅនឹងកម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយរយៈពេលជាង ៥០ ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍និងបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវិបុលភាពក្នុងតំបន់ក៏ដូចជាពិភពលោក។ អ្នកនាំពាក្យក្រសួងការបរទេសបានសង្កត់ធ្ងន់ថា វៀតណាមបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិនិងគោលនយោបាយការពារជាតិ "៤ មិន"; ហើយបានពង្រីកតួនាទីជាសមាជិកមានការទទួលខុសត្រូវនិងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់សហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ