សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីសមុទ្រខាងកើតលើកទី៤ត្រូវបានបិទ។
(VOV) /  
|
សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីសមុទ្រខាងកើតលើកទី៤ត្រូវបានបិទ។ |
VOV- សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីសមុទ្រខាងកើតលើកទី៤ជា
មួយប្រធានបទ “សមុទ្រខាងកើត៖កិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខនិង
អភិវឌ្ឍន៍ក្នុងដំបន់” បានទាក់ទាញការចូលរួមរបស់ដំណាងជាង២០០នាក់
ជាអ្នកប្រាជ្ញ អ្នកស្រាវជ្រាវ អ្នកជំនាញការក្នុងនិងក្រៅប្រទេសបានបិទនាថ្ងៃ
ទី២១វិច្ឆិកានៅទីក្រុងហូជីមិញ។ តាមលោក Dang Dinh Quy នាយកវិទ្យាស្ថាន
ការទូតវៀតណាមថា សិក្ខាសាលាបានវិភាគផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅអំពី
មូលហេតុនៃភាពតានតឹងនៅសមុទ្រខាងកើត វាយតំលៃបណ្ដាកត្តាជះឥទ្ធិពល
ដល់ដំណើរការរៀបចំនិងអនុវត្តគោលនយោបាយសមុទ្រខាងកើតនៅប្រទេស
មួយចំនួនជាដើម។ ដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់ការត្រួតពិនិត្យជំលោះ
និងដោះស្រាយជំលោះនៅសមុទ្រខាងកើត បណ្ដាអ្នកប្រាជ្ញបានលើកឡើង
មតិជាច្រើនចំពោះរដ្ឋាភិបាលបណ្ដាប្រទេស ប្រមូលផ្ដុំទៅលើក្រុមចំនួន៣គឺ ជំរុញវិធានការកសាងទំនុកទុកចិត្តធ្វើឲ្យច្បាស់ក្បួនវិធីតាមទិសសមស្របជា
មួយច្បាប់អន្តរជាតិ ពិសេសគឺច្បាប់សមុទ្រឆ្នាំ១៩៨២ ជំរុញការបង្កើតយន្តការ
ក្របខ័ណ្ឌសហប្រតិបត្តិការដំបន់ ពិសេសគឺក្រមប្រតិបត្តិសំរាប់ភាគីនានានៅ
សមុទ្រខាងកើត (COC) និងអត់ធ្មត់ គោរពរាល់ប្រការដែលខ្លួនបានសន្យា ពិសេសគឺការសន្យាគោរពគោលការណ៍មិនប្រើប្រាស់អំពើហឹង្សានិងមិន
គំរាមកំហែងប្រើប្រាស់អំពើហឹង្សា ដោះស្រាយជំលោះតាមរយៈវិធានការ
សន្តិភាពគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញាជិតស្និទ្ធនិង
សហប្រតិបត្តិការ (TAC) សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគី
នានានៅសមុទ្រខាងកើត (DOC) ដែលភាគីទាក់ទិនទាំងអស់ជាសមាជិក៕
-VOV