|
សកម្មភាពនៃសម័យប្រជុំទី៣នៃរដ្ឋសភាវៀតណាមនីតិកាលទី១៣(internet) |
បន្ត សកម្មភាពនៃសម័យប្រជុំទី៣នៃរដ្ឋសភាវៀតណាមនីតិកាលទី
១៣ នារសៀលថ្ងៃទី២២ឧសភារដ្ឋសភាវៀតណាមបានពិភាគ្សាអំពី
គំរោងច្បាប់លាងប្រាក់។គំរោងច្បាប់នេះកំណត់បណ្តវិធានការបង្ការ
ប្រឆាំងនឹងការលាងប្រាក់ កាតរកឃើញទប់ស្កាត់និងការដោះស្រាយ
បណ្តាអង្គភាពបុគ្គលក្នុងការលាងប្រាក់ ការប្រឆាំងលាងប្រាក់ ជាដើម។
តាមបណ្តាសមាជិកសភាថា ចំពោះមុខបណ្តាសំណូមពរនៃការពិត
ជាក់ស្តែងនិងសមាហរណកម្មអន្តជាតិការផ្សព្វផ្សាយច្បាប់ បង្ការ
ប្រឆាំងនឹងការលាងប្រាក់ លាងប្រាក់គឺចាំបាច់។ពីព្រោះថានេះជា
មូលដ្ឋានដើម្បីកំណត់បណ្តា វិធានការបង្ការប្រឆាំងនឹងការលាងប្រាក់និងដោះស្រាយការទទួលខុសត្រូវរដ្ឋបាលព្រហ្មទណ្ឌជាដើម។លោក
Cao Sy Kiem សមាជិកសភាមណ្ឌល Thai Binh លើកមតិថា៖
ខ្ញុំឯកភាពថា ត្រូវបំពេញបន្ថែមទស្សនាទាន អំពីទ្រព្យសម្បត្តិ និង
លាងប្រាក់ ត្រូវបញ្ជូល បណ្ដាមាត្រាហាម ចូលក្នុងខ្លឹមសាររបស់ច្បាប់
និងការ កំណត់ថា៖ ប្រពន្ធ កូន បង ប្អូន បង្កើត ជាបណ្ដាបុគ្គលមាន ការជះឥទ្ធិពលនយោបាយ។ ប្រការទាំងបីនេះ គឺចាំបាច់ផង និងសម
ស្របជាមួយទំលាប់ សន្ធិសញ្ញាអន្តរជាតិ និង សម្ដែងនូវការពិតជាក់
ស្ដែងរបស់ប្រទេសជាតិផង។ ខ្ញុំមិនយល់ព្រម ចំពោះការប្រគល់អោយ
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលកំណត់ អំពីកំរិតជួញដូរគួរអោយសង្ស័យ។
ខ្ញុំគិតថា ប្រគល់អោយធនាគារជាតិគឺសមស្រប ពីព្រោះ ធនាគារជា
ស្ថាប័នមាន សមត្ថកិច្ច តាមដាន សេនាធិការការជួញដូរ និងអាច
សម្រេចបញ្ញា។
មុននោះ នាព្រឹកថ្ងៃនេះដែរ រដ្ឋសភាវៀតណាម បានពិភាក្សារអំពី
គំរោងច្បាប់ បង្ការ ប្រឆាំងផលអន្តរាយរបស់បារី។ សមាជិកសភាជាច្រើន
នាក់ បានចាត់ទុកថា ត្រូវការបង្កើតមូលនិធិបង្ការ ប្រឆាំងផលអន្តរាយបារី យ៉ាងឆាប់ៗ ដើម្បី កំណត់ការទទួលខុសត្រូវ របស់អង្គភាពអាជិវកម្ម ផលិត កម្មបារី អ្នកប្រើប្រាស់បារី បង្កលក្ខណះ សង្គមភាវូបនីយកម្មការបង្កា
ប្រឆាំងផលអន្តរាយរបស់បារី៕