សេចក្តីថ្លែងការណ៍រួមរវាងវៀតណាមនិងប្រេស៊ីល ស្តីពីការបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ
(VOVWORLD) - នាថ្ងៃទី ១៧ វិច្ឆិកា តាមម៉ោងក្នុងស្រុក នៅទីក្រុង Rio de Janeiro វៀតណាម និងប្រេស៊ីលបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ បន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មីញ ជីញនិងប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនិងប្រធានាធិបតីប្រេស៊ីល Luiz Inácio Lula da Silva មុនពេលជួបសន្ទនា (រូបថត៖ VGP/Nhat Bac) |
សេចក្តីថ្លែងការណ៍រួមបានអះអាងថា ចាប់តាំងពីការបង្កើតភាពជាដៃគូលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០០៧ ទំនាក់ទំនងវៀតណាម-ប្រេស៊ីលទទួលបានវឌ្ឍនភាពសំខាន់លើគ្រប់វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងកិច្ចសហប្រតិបត្តិការក្នុងមូលដ្ឋាន ការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ដោយឈរលើមូលដ្ឋាននៃសមិទ្ធិផលរួមនិងការយល់ដឹងអំពីផលប្រយោជន៍រួមនៃចក្ខុវិស័យយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងប្រេស៊ីល - វៀតណាម ភាគីទាំងពីរបានឯកភាពក្នុងការលើកកំពស់ទំនាក់ទំនងទ្វេភាគី ទៅជាដៃគូយុទ្ធសាស្ត្រ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ទាក់ទងនឹងនយោបាយ វៀតណាមនិងប្រេស៊ីលបានព្រមព្រៀងបន្តពង្រឹងទំនាក់ទំនងផ្លូវការជាន់ខ្ពស់ លើគ្រប់បណ្តាញ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន; បានឯកភាពពង្រឹងការសម្របសម្រួល ការគាំទ្រគ្នាទៅវិញទៅមក ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរួមចំពោះសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។ វៀតណាមគាំទ្របំណងចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ក្នុងករណីដែលទីភ្នាក់ងារនេះត្រូវបានកែទម្រង់។
ទាក់ទិននឹងទំនាក់ទំនងសេដ្ឋកិច្ច វៀតណាម-ប្រេស៊ីលប្តេជ្ញានឹងខិតខំនាំ យកទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារនៅឆ្នាំក្រោយ និងដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។
ទាក់ទិននឹងបញ្ហាផ្សេងទៀត វៀតណាម និងប្រេស៊ីលបានអះអាងឡើងវិញនូវការគោរពច្បាប់អន្តរជាតិរបស់ប្រទេសនីមួយៗ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងគាំទ្រការដោះស្រាយជម្លោះក្នុងទំនាក់ទំនងអន្តរជាតិដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងការគោរពនិងអនុវត្តន៍ប្រកបដោយសុឆន្ទៈរាល់បទប្បញ្ញត្តិនៃច្បាប់អន្តរជាតិអំពីសមុទ្រនិងមហាសមុទ្រ ជាពិសេសគឺ UNCLOS ១៩៨២; បន្តកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ទំនាក់ទំនងប្រេស៊ីលជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន៕