ស្ថានភាពជំងឺរាតត្បាត COVID – 19 នៅលើពិភពលោក

(VOVWORLD) - នៅសហរដ្ឋអាមេរិក ល្បឿនឆ្លងជំងឺបានថយចុះគួរឱ្យកត់សម្គាល់ នៅពេល មានករណីឆ្លងថ្មីចំនួន ២០.៩៤០ នាក់នាថ្ងៃទី ២៩ ខែមេសា ដែលនាំឱ្យមានករណីសឆ្លងជំងឺសរុបនៅអាមេរិកឡើងដល់ ១.០៥៦.៧០៥ នាក់ ហើយមាន ៦១.១៨០ នាក់ស្លាប់។
ស្ថានភាពជំងឺរាតត្បាត COVID – 19 នៅលើពិភពលោក - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំង COVID – 19 (រូបថត៖ AFP)

យោងតាមគេហទំព័រស្ថិតិ worldometers.info បានអោយដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ នៅលើពិភពលោកបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៧១.០៣៥ នាក់បន្ថែមទៀត ដែលនាំឲ្យករណីឆ្លងជំងឺសរុបនៅលើពិភពលោក ឡើង ៣.២០៧.៥៤៣ នាក់។ ក្នុងនោះ មាន ២២៧.៣៧៩ នាក់ស្លាប់ និង ៩៩៧.១២០ នាក់បានជាសះស្បើយ។ ជំងឺរាតត្បាត COVID – 19 បានឆ្លង រាលដាលដល់ប្រទេស និងដែនដីចំនួន២១២ នៅលើពិភពលោក។

នៅសហរដ្ឋអាមេរិក ល្បឿនឆ្លងជំងឺបានថយចុះគួរឱ្យកត់សម្គាល់ នៅពេល មានករណីឆ្លងថ្មីចំនួន ២០.៩៤០ នាក់នាថ្ងៃទី ២៩ ខែមេសា ដែលនាំឱ្យមានករណីសឆ្លងជំងឺសរុបនៅអាមេរិកឡើងដល់ ១.០៥៦.៧០៥ នាក់ ហើយមាន ៦១.១៨០ នាក់ស្លាប់។

នៅទ្វីបអឺរ៉ុប ល្បឿនឆ្លងរាលដាលជំងឺកំពុងថយចុះយ៉ាងលឿន នៅ បារាំងមានករណីឆ្លងថ្មីចំនួន  ៥០៩ នាក់ ក្នុងថ្ងៃទី ២៩ ខែមេសា ដែលនាំឱ្យចំនួនករណីឆ្លងជំងឺសរុបកើនឡើងដល់ ១៦៦.៤២០ នាក់។ ទោះយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេះនៅតែមានច្រើន ពោលគឺមានចំនួន ៤២៧ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ