សាធារណៈមតិបរទេសស្ងើចសសើរសមិទ្ធិបដិវត្តន៍វៀតណាម
|
សាធារណៈមតិបរទេសស្ងើចសសើរសមិទ្ធិបដិវត្តន៍វៀតណាម (VNP) |
Vovworld-នាថ្ងៃទី១៨សីហា ទំព័រវែបនៃមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនិង
សង្គមអាហ្សង់ទីនបានចុះផ្សាយអត្ថបទសសេរស្ងើចសសើររាល់សមិទ្ធិនៃបដិវត្តន៍
វៀតណាមក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិ
ទី២កញ្ញា។ អ្នកនិពន្ធនៃអត្ថបទសសេរសាស្ត្រាចារ្ស Oscar Natalichio បានរំលឹករាល់
របត់សំខាន់របស់បដិវត្តន៍វៀតណាមតាំងពីពេលបក្សកុម្មុយនីស្តឥណ្ឌូចិនបាន
បង្កើតក្រោមការដឹកនាំរបស់អគ្គមគ្គុទេសហូជីមិញដល់ដំណាក់កាលវៀតណាម
ផ្លាស់ប្តូរថ្មីពីឆ្នាំ១៩៨៦មកដោយមានសមិទ្ធិផលសំខាន់នានា។
ខណៈពេលនោះ កាសែតធំៗរបស់ឡាវដូចជា Pasason, PathethLao និង
LaoPhatthana ច្បាប់ចេញផ្សាយនាថ្ងៃទី១៩សីហាសុទ្ធតែចុះផ្សាយអត្ថបទនិងរូបថត
អំពីប្រវត្តិសាស្ត្រនាំទៅការក្រោកឈរឡើងដណ្ដើមរដ្ឋអំណាចនាខែសីហាឆ្នាំ១៩៤៥
ក៏ដូចជាអត្ថន័យប្រវត្តិសាស្ត្រនៃទិវាទី១៩សីហាចំពោះបុព្វហេតុបដិវត្តន៍វៀតណាម។
កាសែត Pasason ជាស្ថាប័នសារព័ត៌មាននៃបក្សប្រជាជនបដិវត្តន៍ឡាវបានមានអត្ថបទ
សសេរ បដិវត្តន៍ខែសីហានៅវៀតណាម៖ការក្រោកឈរឡើងដណ្ដើមរដ្ឋអំណាច។
កាសែតបានអះអាងថា បដិវត្តន៍ខែសីហាជាព្រឹត្តិការណ៍ដ៏ធំធេងក្នុងប្រវត្តិសាស្ត្រដ៏
ភ្លឺស្វាងរបស់ប្រជាជនវៀតណាម ជារបត់ប្រវត្តិសាស្ត្រនៃបដិវត្តន៍វៀតណាម គូស
សម្គាល់ជាលើកដំបូងវណ្ណកម្មករ-កសិករ-ពលករវៀតណាមដណ្ដើមបានរដ្ឋអំណាច
លើទូទាំងប្រទេស បង្កើតឡើងប្រព័ន្ធប្រជាធិបតេយ្យប្រជាជនជាលើកដំបូងនៅវៀត
ណាម៕