|
នារសៀលថ្ងៃទី៨កញ្ញាសន្និសីទលើកទី២០របស់ថ្នាក់ដឹកនាំវេទិការសហប្រតិបត្តិការសេដ្ឋកិច្ច
អាស៊ី-ប៉ាស៊ីហ្វីក (APEC) បានបើកនៅទីក្រុងកំពង់ផែ Vladivostok សហព័ន្ធរុស្ស៊ី |
VOV-នារសៀលថ្ងៃទី៨កញ្ញាសន្និសីទលើកទី២០របស់ថ្នាក់ដឹកនាំវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) បានបើកនៅទីក្រុងកំពង់ផែ
Vladivostok សហព័ន្ធរុស្ស៊ីជាមួយការចូលរួមរបស់ថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ច
សមាជិកចំនួន២១។ គណៈប្រតិភូវៀតណាមដឹកនាំដោយប្រធានរដ្ឋវៀតណាម
Truong Tan Sang បានចូលរួមសន្និសីទ។ ក្នុងបទសន្ទរកថាស្វាគម ប្រធានាធិបតី
សហព័ន្ធរុស្ស៊ី Vladimir Putin បានសង្កត់ធ្ងន់ថា សន្និសីទឆ្នាំនេះមានប្រធានបទ
“ចងសម្ព័ន្ធដើម្បីមានកំណើនច្នៃប្រឌិតដើម្បីភាពសម្បូរុងរឿង”មានអត្ថន័យ
សំខាន់ ជាឱកាសដើម្បីថ្នាក់ដឹកនាំ APEC រួមគ្នាផ្លាស់ប្តូរអំពីបណ្ដាវិធានការ
បង្កើនកិច្ចសហប្រតិបត្តិការក្នុងកាលៈទេសៈសេដ្ឋកិច្ចពិភពលោកនិងដំបន់អាស៊ី
-ប៉ាស៊ីហ្វិកស្ដារយឺតជាងនិងមានហានិភ័យជាច្រើន។
នៅសម័យប្រជុំលើកទី១អំពីការចងសម្ព័ន្ធសេដ្ឋកិច្ចដំបន់ បណ្ដាថ្នាក់ដឹកនាំបានអះអាងការប្តេជ្ញាចិត្តរួមខំប្រឹងប្រែងអនុវត្តគោលដៅ Bogor យុទ្ធសាស្ត្រ
កំណើនថ្មីរបស់ APEC ទន្ទឹមនឹងនោះគាំទ្រការសំរេចចិត្តរបស់សន្និសីទកំពូល
G20 ដែលទើបនឹងប្រព្រឹត្តទៅនៅប្រទេសម៉េចស៊ីកសំដៅស្ដារសេដ្ឋកិច្ចយ៉ាង
ខ្លាំងក្លាចីរភាពនិងតុល្យភាព។ សន្និសីទបានអះអាងឡើងវិញការគាំទ្រចំពោះ
ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ប្រឆាំងលិទ្ធិគាំពារនិយមនិងបញ្ចប់ដ៏ជោគជ័យវង់
ចរចារ Doha។
|
គណៈប្រតិភូវៀតណាមដឹកនាំដោយប្រធានរដ្ឋវៀតណាម Truong Tan Sang បានចូលរួមសន្និសីទ។ |
ក្រោយកិច្ចប្រជុំ ប្រធានរដ្ឋ Truong Tan Sang បានរួមជាមួយថ្នាក់ដឹកនាំ APEC ចូលរួមការសន្ទនាជាមួយក្រុមប្រឹក្សាពិគ្រោះអាជីវកម្ម APEC ជាសកម្មភាពសំខាន់មួយបានរៀបចំជាប្រចាំឆ្នាំក្នុងបណ្ដាសន្និសីទជាន់ខ្ពស់។ ពិភាំគ្សាអំពី
ការទាក់ទាញវិនិយោគបរទេសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រធានរដ្ឋវៀតណាម
Truong Tan Sang បានអះអាងថា៖
“យើងខ្ញុំកំណត់វិនិយោគបរទេស (FDI) ជាផ្នែកមួយរបស់ខឿនសេដ្ឋកិច្ច
វៀតណាម។ ផែនការមេរបស់យើងខ្ញុំគឺខំប្រឹងប្រែងបង្កើតគោលនយោបាយមិនចាញ់នឹងប្រទេសណាមានសម័ត្ថភាពអភិវឌ្ឍន៍ស្មើរគ្នា។ យើងខ្ញុំមានទឹសស្លោក
ថាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជានិច្ចកាលស្វាគមវិនិយោគិន។”
ក៏ក្នុងថ្ងៃដ៏ដែល ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់លើកទី២០ ប្រធានរដ្ឋ
Truong Tan Sang បានមានការជួបប្រាស្រ័យជាមួយនាយករដ្ឋមន្រ្តីប្រទេសជប៉ុន
សឹង្ហបុរី អូស្ត្រាលីនិងប្រធានគណៈប្រតិភូអាមេរិក។ ក្នុងការជួបប្រាស្រ័យថ្នាក់
ដឹកនាំទាំងអស់សុទ្ធតែវាយតម្លៃខ្ពស់ការខំប្រឹងផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន
សេដ្ឋកិច្ចនិងធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់វិស័យ។ បណ្តាប្រទេសបាន
សម្តែងនូវការគាំទ្រចំពោះការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ
ជាន់ខ្ពស់ APEC នាឆ្នាំ២០១៧។
នាយប់ថ្ងៃដ៏ដែល ប្រធានរដ្ឋ Truong Tan Sang បានអញ្ជើញចូលរួមពិធីជប់
លៀងដោយប្រធាននាធិបតី V.Putin ធ្វើជាអធិបតីសំដៅអបអរសាទថ្នាក់ដឹកនាំ
APEC គ្រប់រូប។
|
ប្រធានរដ្ឋ Truong Tan Sang បានមានការជួបសន្ទនាជាមួយ ប្រធានាធិបតីរុស្ស៊ី Vladimir Putin។ |
មុននោះប្រធានរដ្ឋ Truong Tan Sang បានមានការជួបសន្ទនាជាមួយ
ប្រធានាធិបតីរុស្ស៊ី Vladimir Putin។ ក្នុងជំនួប ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះព្រឹត្តការនាថ្ងៃទី៥កញ្ញាឆ្នាំ២០១២នេះ ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមនិងក្រសួងពាណិជ្ជកម្មសម្ព័ន្ធភាពពន្ធដា(សហព័ន្ធរុស្ស៊ី-កាហ្សាក់ស្តង់
-បែឡារូស បានចុះហត្ថលេខាលើសេចក្តីគត់ហេតុសម្រេចការងារស្រាវជ្រាវដើម្បីចាប់ផ្តើមចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សម្ព័ន្ធភាពពុន្ធដានាត្រីមាសទី១ឆ្នាំ២០១៣ខាងមុខ។ ថ្នាក់ដឹកនាំទំាងពីររូបក៏បានឯកភាពគ្នាសកម្ម
ក្នុងការបញ្ជាណែនាំជំរុញកិច្ច ចរចារដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ
យ៉ាងឆាប់ៗ។
នាថ្ងៃទី៩កញ្ញា សន្និសីទជាន់ខ្ពស់ APEC លើកទី២០បានបន្តកិច្ចប្រជុំសំខាន់ចំនួន២ស្ដីពីសន្តិសុខស្បៀងអាហារកំណើនច្នៃប្រឌិតនិងស្ថានភាពសេដ្ឋកិច្ច
ពិភពលោកនិងនៅអាស៊ី-ប៉ាស៊ីហ្វិក។ សម័យប្រជុំស្ដីពីប្រធានបទសន្តិសុខស្បៀងអាហារនិងកំណើនច្នៃប្រឌិតដោយប្រធានធិបតីរុស្ស៊ី Vladimir Putin ធ្វើអធិបតី។
ប្រធានរដ្ឋវៀតណាម Truong Tan Sang រួមជាមួយនាយករដ្ឋមន្ត្រីជប៉ុនជាប្រទេសម្ចាស់ផ្ទះរបស់សន្និសីទរដ្ឋមន្ត្រីសន្តិសុខស្បៀងអាហារ APEC លើកទី១ដែលបាន
រៀបចំនាឆ្នាំ២០១០ ត្រូវបានអញ្ចើញថ្លែងមតិណែនាំប្រធានបទ។ នេះជាលើកដំបូងបញ្ហាសន្តិសុខស្បៀងអាហារត្រូវបានក្លាយទៅជាប្រធានបទសំខាន់នៃកិច្ចប្រជុំមួយនៅសន្និសីទជាន់ខ្ពស់ APEC។
នៅសម័យប្រជុំប្រធានាធិបតី Vladimir Putin បានលើកច្បាស់ថា ជាងពេល
ណាទាំងអស់ សន្តិសុខស្បៀងអាហារកំពុងក្លាយទៅជាការសាកល្បងដ៏ធំធេងមួយនៃពិភពលោកនិងជាតួនាទីជាវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចជួរមុខនៅ
ដំបន់ APEC ត្រូវធ្វើសកម្មភាពយ៉ាងខ្លាំងក្លា។ ថ្លែងមតិនៅកិច្ចប្រជុំ ប្រធានរដ្ឋ
វៀតណាម Truong Tan Sang បានសង្កត់ធ្ងន់ថាការខំប្រឹងប្រែងធានាសន្តិសុខ
ស្បៀងអាហារត្រូវផ្សាភ្ជាប់ជិតស្និទ្ធជាមួយយុទ្ធសាស្ត្រមេអភិវឌ្ឍន៍ប្រទេសជាតិ ដំណើរការរៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចក៏ដូចជាការអនុវត្តគោល
ដៅសហ័សវស្សនិងការខំប្រឹងប្រែងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
បន្ទាប់នោះនៅកិច្ចប្រជុំស្ដីពីស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងអាស៊ី-
ប៉ាស៊ីហ្វិក បណ្ដាថ្នាក់ដឹកនាំបានចែករំលែកការវាយតំលៃអំពីការសាកល្បង
ចំពោះការស្ដារសេដ្ឋកិច្ចឡើងវិញ គ្រោះអាសន្នបន្ថយកំណើន ជះឥទ្ធិពលដ៏
ស៊ីជម្រៅរបស់ទីផ្សារហិរញ្ញវត្ថុអស្ថិរភាពនិងបំណូលសាធារណៈខ្ពស់នៅទ្វីប
អ៊ឺរុប។
នារសៀលថ្ងៃទី៩កញ្ញាសន្និសីទជាន់ខ្ពស់ APEC លើកទី២០បានបិទជាផ្លូវ
ការនៅមជ្ឈមណ្ឌលសន្និសីទលើកោះ Russky ជាកន្លែងដែលមិនយូប៉ុន្មានទៀតក្លាយទៅជាសកលវិទ្យាល័យសហព័ន្ធចុងបូព៌ាទំនើបបំផុតរបស់ប្រទេសរុស្ស៊ី
នៅដំបន់នេះ៕