សន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី១៩បានបញ្ចប់ប្រកបដោយជោគជ័យ

សន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី១៩បានបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1
សន្និសីទកាសែតដែលប្រព្រឹត្តទៅក្រោយនឹងពិធីបិទសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី១៩ (AEM Retreat 19)


        VOVworld-សន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី១៩ (AEM Retreat 19) និងបណ្ដាសន្និសីទទាក់ទិនបានបិទជាផ្លូវការនារសៀលថ្ងៃទី៩មិនានៅទីក្រុង​
ហាណូយ។​ក្នុងសន្និសីទលើកនេះបណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានប្រមូលផ្ដុំ
​ពិភាគ្សា​បណ្ដាទិសដៅសារវន្តនិងអាទិភាពរបស់សមាហរណកម្មសេដ្ឋកិច្ច
អាស៊ាន​ក្នុងឆ្នាំ២០១៣អះអាងការប្តេជ្ញាចិត្តបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន
(AEC) នា​ឆ្នាំ​២០១៥។ ថ្លែងមតិនៅសន្និសីទកាសែតដែលប្រព្រឹត្តទៅក្រោយនឹង
ពិធីបិទ​សន្និសីទ អគ្គលេខាធិការអាស៊ានលោក Le Luong Minh បានឲ្យដឹងថា៖

        “ក្រោយរយៈពេល៤ឆ្នាំអនុវត្តកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន​យើងខ្ញុំ​ទទួលបានរាល់លទ្ធផលជាក់ស្ដែង។ យើងត្រូវកំណត់ច្បា់ក្របខ័ណ្ឌសកម្មភាព
​សំដៅ​ទទួលបានរាល់គោលដៅដែលបានដាក់ចេញពីឥឡូវដល់ឆ្នាំ២០១៥។ អាស៊ានក៏ឆ្ពោះទៅដោះស្រាយបញ្ហាគំលាតអភិវឌ្ឍន៍រវាងបណ្ដាសមាជិកដែល ដើរតួនាទីសំខាន់ដើម្បីធានាឲ្យការអភិវឌ្ឍន៍ចីរភាពនិងកសាងសហគមន៍រួម
អាស៊ាន។”

សន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី១៩បានបញ្ចប់ប្រកបដោយជោគជ័យ - ảnh 2
លោក Karel De Gucht ស្នងការពាណិជ្ជកម្មEU បានវាយតំលៃខ្ពស់ការជោគជ័យរបស់ AEM19 និងបណ្ដាសន្និសីទទាក់ទិន

        ក្នុងក្របខ័ណ្ឌ AEM Retreat 19 បានប្រព្រឹត្តទៅសន្និសីទពិគ្រោះយោបល់​រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងស្នងការពាណិជ្ជកម្ម EU លើកទី១២ (AEM-EU 12) សន្និសីទកំពូលអាជីវកម្មអាស៊ាន-EU លើកទី៣ (AEBS 3)។ នៅសន្និសីទកាសែត
លោក Karel De Gucht ស្នងការពាណិជ្ជកម្ម​EU បានវាយតំលៃខ្ពស់ការជោគជ័យ​
របស់​ AEM19 និងបណ្ដាសន្និសីទទាក់ទិននិងសង្កត់ធ្ងន់ថា​ នេះជាខ្លឹមសារសំខាន់​បង្កបរិយាកាសអាជីវកម្មវិនិយោគដ៏ងាយស្រួលជាងក្នុងកិច្ចសហប្រតិបត្តិការរវាង
EU និងអាស៊ាន។ ស្នងការពាណិជ្ជកម្ម​EU ជឿជាក់ថា EU នឹងក្លាយទៅជាដៃគូរ​សេដ្ឋកិច្ចធំបំផុតរបស់អាស៊ានក្នុងរយៈពេលខាងមុខ។

        “តាមរយៈលទ្ធផលនៃសន្និសីទ​ខ្ញុំសុទិដ្ធិនិយកអំពីការជំរុញសមាហរណកម្ម​
រវាង​EU និងអាស៊ាន។ EU កំពុងជាទីផ្សារនាំចេញធំបំផុតរបស់អាស៊ាន ក្នុងពេល​នោះអាស៊ានក៏ជាដៃគូពាណិជ្ជកម្មធំទី៥របស់ EU។ នាខែធ្នូឆ្នាំ២០១២ យើងខ្ញុំ​បាន​សំរេចការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសឹង្ហបុរី រួមជាមួយ​នោះដំណើការចរចារជាមួយម៉ាឡេស៊ីនិងវៀតណាម។​ យើងខ្ញុំចាប់ផ្ដើមចរចារ​ជា
​មួយ​ថៃ។ EU យកចិត្តទុកដាក់ជាមួយអាស៊ានពីព្រោះនេះជាដំបន់កំពុងអភិវឌ្ឍន៍​សកម្មបំផុតមួយនាបច្ចុប្បន្ន៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ