សារព័ត៌មានអាមេរិកខាងត្បូងវាយតម្លៃខ្ពស់ចំពោះការទូតដើមឫស្សីវៀតណាម

(VOVWORLD) - ក្នុងឆ្នាំកន្លងទៅទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្ដាប្រទេសអាមរិកឡាទីនរបស់វៀតណាមសម្រេចបានវឌ្ឍនភាពសំខាន់ និងលេចធ្លោ។
សារព័ត៌មានអាមេរិកខាងត្បូងវាយតម្លៃខ្ពស់ចំពោះការទូតដើមឫស្សីវៀតណាម - ảnh 1ទំនាក់ទំនងដ៏រស់រវើកជាមួយតំបន់អាមេរិកឡាទីនបាន រួមចំណែកដល់ភាពជោគជ័យនៃការទូតវៀតណាមក្នុងឆ្នាំ ២០២៣ គឺជាចំណងជើងនៃអត្ថបទមួយដែលបានចេញផ្សាយនៅលើទំព័រអេឡិចត្រូនិក El Popular (ប្រជាជន) (រូបថត៖ VNA)

ទំនាក់ទំនងដ៏រស់រវើកជាមួយតំបន់អាមេរិកឡាទីនបាន រួមចំណែកដល់ភាពជោគជ័យនៃការទូតវៀតណាមក្នុងឆ្នាំ ២០២៣ គឺជាចំណងជើងនៃអត្ថបទមួយដែលបានចេញផ្សាយនៅលើទំព័រអេឡិចត្រូនិក El Popular (ប្រជាជន) ដែលជាទីភ្នាកងារបញ្ចេញមតិរបស់បក្សកុម្មុយនិស្តអ៊ុយរូហ្គាយ។ El Popular បានអះអាងថា ក្នុងឆ្នាំកន្លងទៅទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្ដាប្រទេសអាមរិកឡាទីនរបស់វៀតណាមសម្រេចបានវឌ្ឍនភាពសំខាន់ និងលេចធ្លោ។ អត្ថបទកាសែតនេះបានសង្កត់ធ្ងន់ថា នេះគឺជាលទ្ធផលនៃដំណើរការអនុវត្តគោលមាគ៌ាការទូតព្រមៗគ្នា និងទូលំទូលាយលើគ្រប់កាណាល់គឺកាទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជនរបស់វៀតណាមដោយបំហាញពីការទូតដើមឫស្សី” ឫសគល់រឹងមាំនិងមែកប្រកបដោយភាពបត់បែន ពោរពេញទៅដោយព្រលឹង ចរិតលក្ខណៈ អត្តសញ្ញាណ និងតម្លៃរបស់ប្រជាជាតិវៀតណាម។

ទីភ្នាក់ងារបញ្ចេញមតិរបស់បក្សកុម្មុយនិស្តអ៊ុយរូហ្គាយបានសង្កត់ធ្ងន់ថា កាលពីឆ្នាំមុន ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមបានបំពេញដំណើរទស្សនកិច្ចជាង ៤០ ទៅកាន់ប្រទេសជិតខាង ដៃគូសំខាន់ៗ និងមិត្តភ្តិប្រពៃណី ព្រមទាំងបានស្វាគមន៍ថ្នាក់ដឹកនាំជិត ៥០ រូបមកពីប្រទេស អង្គការអន្តរចាតិ បង្កើតការអភិវឌ្ឍថ្មី ដែលមានគុណភាពក្នុងការងារកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ រួមចំណែកលើកកម្ពស់ឋានៈ កិត្យានុភាពរបស់វៀតណាមនៅឆាកអន្តរជាតិ។ កាសែតបានដកស្រង់អំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទៅកាន់ប្រទេសគុយបា អាហ្សង់ទីន និងអ៊ុយរូហ្គាយ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ និងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នៅកាន់ប្រេស៊ីលចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣។ កាសែតក៏បានសង្កត់ធ្ងន់ថា វៀតណាមក៏បានស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ជាច្រើនមកពីបណ្តាប្រទេសក្នុងតំបន់ដូចជា៖ ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernández; អតីតប្រធានាធិបតីឈីលី លោកស្រី Michelle Bachelet; រដ្ឋមន្ត្រីការបរទេស ប្រទេស El Salvador លោក Alexandra Hin Tinoco ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ