សារព័ត៌មានអារ៉ាប់៖ វៀតណាមសម្រេចបានជោគជ័យក្នុងការរាំងខ្ទប់ Covid-19 តាមរយៈគោលនយោបាយ

(VOVWORLD) - ទំព័រវែបសាយជាភាសាអារ៉ាប់ Al-Arabiya នៅអេមីរ៉ាត់អារ៉ាប់រួមនិងទំព័រវែបសាយ “Hespress” របស់ម៉ារ៉ុក ទើបនឹងបានចុះផ្សាយអត្ថបទសរសេរដោយកោតសរសើរភាពជោគជ័យរបស់វៀត ណាម ក្នុងការរាំងខ្ទប់ការរីករាលដាលនៃជំងឺ Covid-19 តាមរយៈគោលនយោបាយប្រកបដោយប្រសិទ្ធភាព។

 

សារព័ត៌មានអារ៉ាប់៖ វៀតណាមសម្រេចបានជោគជ័យក្នុងការរាំងខ្ទប់ Covid-19 តាមរយៈគោលនយោបាយ - ảnh 1 សារព័ត៌មានអេមីម៉ាតអារ៉ាប់រួមវាយតម្លៃខ្ពស់ចំពោះការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅវៀតណាម

ទំព័រវែបសាយ Al-Arabiya ចុះផ្សាយថា វៀតណាមបានអនុវត្តយ៉ាងតឹងរឹង នូវវិធានការដាក់ឲ្យនៅដាច់ដោយឡែក ហើយទទួលបានការគាំទ្ររបស់ប្រជា ជនក្នុងប្រទេស ដោយធានាចំនួនករណី ឆ្លងជំងឺទាបជាងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗ។ គួរឲ្យកត់សម្គាល់ថា រហូតមក ដល់ពេលនេះ វៀតណាមមិនទាន់មានករណីណា ដែលស្លាប់ដោយសារ Covid-19 នៅឡើយ ។ អត្ថបទនេះក៏បានចុះផ្សាយរូបថតជាច្រើនស្ដីពីប្រជាជន វៀត ណាមចូលរួមបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផងដែរ។

ក្នុងពេលជាមួយគ្នានោះ ទំព័រវែបសាយ Hespress របស់ម៉ារ៉ុកបានអះអាងថា វៀតណាមបានចាត់វិធានការបង្ការជំងឺយ៉ាងឆាប់ៗ ហើយជូនព័ត៌មានប្រកបដោយតម្លាភាព ស្ដីពីស្ថានភាពជំងឺក៏ដូចជាវិធានការបង្ការប្រឆាំងជំងឺជូនដល់ប្រជាជនផងដែរ។ អត្ថបទនេះក៏បានចាត់ទុកថា ភាពជោគជ័យរបស់វៀតណាមមកពីការយល់ឃើញវិបត្តិតាំងពីមុន ផ្សព្វផ្សាយព័ត៌មានជូនដល់សាធារណៈជនប្រចាំថ្ងៃ និងរួមទាំងដាក់ចេញគំរូដែលទទួលបានជោគជ័យដើម្បីទប់ទល់នឹងវិបត្តិសកលលោកនេះយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ