អង្គភាពអាជីវកម្មអឺរ៉ុប វាយតម្លៃខ្ពស់ចំពោះគោលនយោបាយទប់ស្កាត់ទូទៅរបស់វៀតណាម

(VOVWORLD) - សម្ព័ន្ធសមាគមពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម ( EuroCham) កាលពីថ្ងៃទី ៨ ខែមេសា បានប្រកាសលទ្ធផលនៃសន្ទស្សន៍បរិយាកាសអជីវកម្ម (BCI) សម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២០ ដែលជាសន្ទស្សន៍ធ្វើបច្ចុប្បន្នភាពការវាយតម្លៃជាប្រចាំរបស់ថ្នាក់ដឹកនាំអង្គភាពអាជីវកម្មអឺរ៉ុបស្តីពីបរិយាកាសអជីវកម្ម វិនិយោគនិងយថាទស្សន៍អាជីវកម្មនៅវៀតណាម។
 អង្គភាពអាជីវកម្មអឺរ៉ុប វាយតម្លៃខ្ពស់ចំពោះគោលនយោបាយទប់ស្កាត់ទូទៅរបស់វៀតណាម - ảnh 1  អង្គភាពអាជីវកម្មអឺរ៉ុប វាយតម្លៃខ្ពស់ចំពោះគោលនយោបាយទប់ស្កាត់ទូទៅរបស់វៀតណាម (រូបថត៖ TTXVN)

សន្ទស្សន៍ BCI បង្ហាញថា ថ្នាក់ដឹកនាំអង្គភាពអាជីវកម្មអឺរ៉ុបនៅវៀតណាមជាង ៩០% បានវាយតម្លៃថាជំងឺឆ្លង Covid-19 មានទទួលរងផលប៉ះពាល់អវិជ្ជមានដល់អង្គភាពអាជីវកម្មរបស់គេ។

ទោះយ៉ាងណាក៏ដោយលទ្ធផល សន្ទស្សន៍ BCI ក៏បានបង្ហាញថា សហគមន៍សហគ្រាសនិងសមាជិក សហគមន៍ EuroCham បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់រដ្ឋាភិបាល វៀតណាមដែលក្នុងនោះមានសារចរ លេខ ១១ របស់នាយករដ្ឋមន្រ្ តីវៀតណាម លោក Nguyen Xuan Phuc ស្តីពីភារកិច្ចនិងវិធានការបន្ទាន់ ដើម្បីដោះស្រាយរាល់ការលំបាកសម្រាប់វិស័យផលិតកម្មនិងអាជីវកម្ម ព្រមទាំងធានាសន្តិសុខសង្គមនិងទប់ស្កាត់នឹងជំងឺ Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ