អង្គភាពអាជីវកម្មអាឡឺម៉ង់រំពឹងទុកថាលើការស្តារសេដ្ឋកិច្ចឡើងវិញក្នុងរយៈពេលមធ្យមរបស់វៀតណាម

(VOVWORLD) - អង្គភាពអាជីវកម្មអាឡឺម៉ង់បានសំដែងការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាននៃជំងឺឆ្លងនេះទៅលើស្ថានភាពផលិតកម្មនិងអាជីវកម្មរបស់គេ ប៉ុន្តែនៅតែរំពឹងទុកអំពីការស្តារឡើងវិញនៃខឿនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមរបស់វៀតណាម។

នាថ្ងៃទី ៧ ខែមេសា សម្ព័ន្ធសមាគមនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្ម  អាល្លឺម៉ង់ (DIHK) បានប្រកាសលទ្ធផលនៃការស្ទង់មតិ AHK World Business Outlook 2020 ដែលជាការវាយតម្លៃចំពោះទំនុកចិត្តរបស់អង្គភាពអាជីវកម្ម    អាឡឺម៉ង់ និងផលប៉ះពាល់នៃការឆ្លងរីករាលដាលនៃជម្ងឺ Covid-19 ទៅលើសកម្មភាពផលិតកម្ម - អាជីវកម្មរបស់គេនៅទូទាំងពិភពលោកនិងនៅប្រទេស  វៀតណាមផងដែរ។

ការស្ទង់មតិបានបង្ហាញឲ្យឃើញថា អង្គភាពអាជីវកម្មអាឡឺម៉ង់បានសំដែងការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាននៃជំងឺឆ្លងនេះទៅលើស្ថានភាពផលិតកម្មនិងអាជីវកម្មរបស់គេ ប៉ុន្តែនៅតែរំពឹងទុកអំពីការស្តារឡើងវិញនៃខឿនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមរបស់វៀតណាម។ ជាក់ស្តែង មានវិនិយោគិនអាឡឺម៉ង់ ៨២% ត្រូវតែបង្ខំឱ្យកាត់បន្ថយគោលដៅកំណើនប្រាក់ចំណូលសម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដោយសារជំងឺរាតត្បាត Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ